ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះប្រជាពលរដ្ឋក្រីក្រ រស់នៅលើបឹង ក្រោយវត្តតំបូកខ្ពស់ ជាច្រើនគ្រួសារ ត្រូវអគ្គិភ័យឆាប់ឆេះអស់

159

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋក្រីក្ររស់នៅលើបឹង ក្រោយវត្តតំបូកខ្ពស់ជាច្រើនគ្រួសារ ត្រូវអគ្គិភ័យឆាប់ឆេះអស់។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មានអគ្គិភ័យកើតឡើង ក្រោយវត្តដំបូកខ្ពស់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវឆេះបំផ្លាញ។
ក្នុងហេតុការណ៍នេះ គេបានឃើញ កម្លាំងប៉ូលិសពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែដោយទីតាងកើតហេតុ មិនអំណោយផល គឺផ្លូវចូលតូចចង្អៀត ចូលបានតែមួយឡានប៉ុណ្ណោះ ទើបធ្វើឲ្យភ្លើងឆេះបន្ត ពីផ្ទះមួយទៅផ្ទះមួយទៀត យ៉ាងសន្ធោរសន្ធៅ។
សូមបញ្ជាក់ថា ផ្ទះដែលឆេះនេះ គឺធ្វើពីឈើ ប្រកស័ង្កសី ជាផ្ទះបងប្អូនប្រជាពលរដ្ឋ ក្រីក្រ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង