ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ចិន​៩​នាក់​ ជួញថ្នាំញៀន​ ជាច្រើន​មុខ ​ជាង​១​០០​កញ្ចប់នៅកំពង់សោម

95

ព្រះសីហនុ៖ នគរបាល​ខេត្តព្រះសីហនុ បង្ក្រាប​បទល្មើសជួញដូរចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​ ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជន​ជាតិ​ចិន​ចំនួន៩​នាក់​ ចាប់​បាន​ថ្នាំញៀន​ ជាច្រើន​មុខ ​ជាង​១​០០​កញ្ចប់​។

លោក​ឧត្តម​សេនីយ៍ត្រី ​ស៊ុន ​សុផាត ​ស្នងការ​រង ទទួលផែនប្រឆាំងបទល្មើស​ បាន​ឲ្យដឹង​ថា៖ កាល​ពី​ថ្ងៃទី​២​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ​ ដោយមាន​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់​ ពី​លោក​ហួត​ វិចិត្រ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ​សមត្ថកិច្ច​នគរបាលប្រឆាំង​គ្រឿងញៀន បានបើក​យុទ្ធនាការ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ ​ជនជាតិ​ចិន​ចំនួន​៩​នាក់​ ចាប់​យក​ថ្នាំ​ញៀន​ជា​ច្រើន​មុខ ​ចំនួន​១២​២​កញ្ចប់​ និង​ថ្នាំ​ញៀន​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

ករណី​ទី​១​ ៖ ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ម៉ោង០០៖៥០នាទី ស្ថិតនៅក្រុមទី ២ ភូមិ២ សង្កាត់លេខ​ ១ ​ក្រុង​ព្រះសីហនុ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លូនជនសង្ស័យ​បាន​ម្នាក់ឈ្មោះHUA.YUNJIAAN អាយុ៣៧ឆ្នាំ​ ជាជនជាតិចិន​ ភេទប្រុស មុខរបរធ្វើការអនឡាញ​ វត្ថុតាងដក់ហូតបានរួមមាន ម្សៅក្រោម​ ពណ៌ស​ថ្លា​ សង្ស័យជាសារធាតុញៀន​ចំនួន ៤កញ្ចប់ទូរ​ស័ព្ទ១គ្រឿង​។
ករណី​ទី​២​ ៖ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ម៉ោង១២ ស្ថិតនៅក្រុមទី​១១ភូមិ១​ សង្កាត់លេខ២ បង្ក្រាប​បទល្មើស​គ្រឿងញៀន ១ករណី​ទៀត​ ឃាត់ខ្លូនជនសង្ស័យម្នាក់​ ឈ្មោះJin yoagnian ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យក​បានម្សៅក្រោមព​ណ៌​សថ្លា សង្ស័យជាសារធាតុញៀន១៤កញ្ចប់​ ( ធំ១ តូច​១៣កញ្ចប់)​ ទូរស័ព្ទ២គ្រឿង។
ករណី​ទី​៣​ ៖ ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ម៉ោង ១៣ ស្ថិតនៅក្រុមទី៤ភូមិ២ សង្កាត់លេខ២ នគរបាលប្រឆាំងគ្រឿងញៀន​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ១ករណី​ទៀត​ ឃាត់ខ្លូនបានជនសង្ស័យម្នាក់​ ឈ្មោះDe Xu ភេទប្រុស អាយុ២៥ឆ្នាំជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបានម្សៅក្រោម ពណ៌ស​ថ្លាសង្ស័យ ជាសារធាតុញៀន​ ចំនួន៩កញ្ចប់ធំ​ និង​WY ចំនួន​៣គ្រាប់​ ទូស័ព្ទ១គ្រឿង។
ករណី​ទី​៤៖ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ម៉ោង ២១៖៤០នាទី ស្ថិតនៅក្រុម​ទី​៨​ ភូមិ១​ សង្កាត់លេខ៣ ក្រុង បង្ក្រាប​បទល្មើស គ្រឿងញៀន​មួយករណី ឃាត់ខ្លូនបានជនសង្ស័យម្នាក់ឈ្មោះFAN Chao ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិចិន​ ចាប់​យក​បាន​ ម្សៅក្រាម​ពណ៌ស​ថ្លា​សង្ស័យជាសារធាតុញៀន​ចំនួន​ ៩កញ្ចប់ធំ​ ទូស័ព្ទ១គ្រឿង។
ករណី​ទី​៥ ៖ ថ្ងៃទី២៨ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៨ ម៉ោង ២១:៤០នាទី ស្ថិតនៅភូមិ៤​ សង្កាត់លេខ៤ បង្ក្រាប​បទល្មើសគ្រឿងញៀន​មួយ​ករណី ឃាត់ខ្លូនជនសង្ស័យ​ម្នាក់ឈ្មោះZhou yang ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបាន​ម្សៅក្រាម​ពណ៌ស​ សង្ស័យជាសារធាតុញៀន​ចំនួន១៧កញ្ចប់(K) ៨កញ្ចប់​ (WY២៦គ្រាប់ (MDMA)៥គ្រាប់ កញ្ឆាមូជាបារី ហើយមានចំនួន៣ដើម ទូស័ព្ទ១គ្រឿង។
ករណី​៦ ៖ ថ្ងៃទី២៩​ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង ៣រំលងអធ្រាត្រ​ ស្ថិតនៅក្រុមទី​​៩ ភូមិ១ សង្កាត់លេខ៣ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ២ករណីផ្សេងគ្នា​ តែជាក្រុមតែមួយ​ ដែលមានទីតាំងដូចខាងលើ​ ឃាត់ខ្លូនបានជនសង្ស័យចំនួន៥នាក់៖ ១.ឈ្មោះ Hua Zai ២.ឈ្មោះ Chee Kiang ហើយក៏បន្ត​ ចូលឆែកឆេផ្ទះជួល​នៅ​ សង្កាត់លេខ២ ឃាត់ខ្លូនបានជនសង្ស័យ​ បន្ថែម​៣​នាក់​ទៀត​ ១.ឈ្មោះ Melvin Foo
២.ឈ្មោះDa ren ៣.william Ricardo (អ្នក​ទាំង​៥ ជា​ជនជាតិ​ចិន​ម៉ា​ឡេស៊ី)​ ចាប់​យក​បាន ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យជាសារធាតុញៀន ចំនួន៧៨កញ្ចប់​ ថ្នាំ​សប្បាយចំនួន៦គ្រាប់​ Wy​៥គ្រាប់ កញ្ឆា១​កញ្ចប់ធំ កញ្ចប់កាហ្វេ សង្ស័យជាសាធាញៀនចំនួន៨កញ្ចប់ ថ្នាំសប្បា​យប្រភេទទឹក​ ចំនួន៣ដប​ ជញ្ជីង​ថ្លឹង​១ និង​ ទូរស័ព្ទ​៣គ្រឿង​៕

អត្ថបទដែលជាប់ទាក់ទង