ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន បើកបនល្បែងស៊ីសងខុសច្បាប់ អាជ្ញាធរខណ្ឌទួលគោកចុះបង្ក្រាប់ ដោយដកហូតបានទូរល្បែងស៊ីសងជាច្រើនគ្រឿង

60

ភ្នំពេញ ៖ បនល្បែងដ៏ធំមួយកន្លែង ដែលគេដឹងថា គ្រប់គ្រងដោយជនជាតិចិនត្រូវបាន គណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុនដឿន ជាប្រធានបានចុះបង្ក្រាប ដោយដកហូតបានទូរល្បែងស៊ីសងជាច្រើនគ្រឿង ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីម្ចាស់ទីតាំងខាងលើមិនបានឃាត់ខ្លួននោះទេ។

    ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកដែលបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំង កាស៊ីណូ អត់ច្បាប់ខាងលើនេះបានប្រាប់អោយដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកក៏បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងខាងលើ ហើយក្នុងប្រតិបត្តិការនេះ យើងបានដកហូតទូរល្បែងស៊ីសងជាច្រើនគ្រឿងផងដែរ។

លោក ឯក ឃុនដឿន បានបន្តថា ឧបករណ៍ដែលជាម៉ាស៊ីនសម្រាប់លេងល្បែងសុីសងជាច្រើន ត្រូវបានរកឃើញនៅក្នុងទីតាំងនេះ ហើយអាជ្ញាធរបានសម្រេចបិទទ្វារទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីរង់ចាំព្រឹកស្អែកបន្តនីតិវិធីច្បាប់បន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង