ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើអ្នកដឹងទេថា នៅខេត្តព្រះវិហារ ការប្រឡងយកបណ្ណបើកបរយានយន្ត ត្រូវចំណាយពេលវេលា និងថវិកាប៉ុន្មាន?

95
ព្រះវិហារ៖ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងនៅព្រឹកថ្ងៃទី០១ ធ្នូនេះថា ចាប់ពីការប្រឡងបើកបរយានយន្តនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបានរៀបចំតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) ប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង ដោយការប្រឡងយកបណ្ណបើកបរ គឺចំណាយពេលតែមួយថ្ងៃ និងថវិកាតែប្រាំបួនម៉ឺនរៀលតែប៉ុណ្នោះ គឺប្រឡងពេលព្រឹក នៅរសៀលគឺទទួលបានបណ្ណបើកបរតែម្ដង។
   ជាក់ស្ដែងនៅថ្ងៃ សុក្រ ០៨រោច ខែ កត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨   គណកម្មការប្រឡងយកបណ្ណបើកបរយានយន្ត របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) លើកទី១២ ក្នុងឆ្នាំ ២០១៨ ដែលមានបេក្ខជនចូលរួមប្រឡងសរុប ២១នាក់ ក្នុងនោះ ៖ បេក្ខជនប្រឡងធ្លាក់ចំនួន ០២នាក់បេក្ខជនប្រឡងជាប់ជាស្ថាពរ  ចំនួន ១៩នាក់។
  លោកប្រធានមន្ទីរសូមអោយប្រជាពលរដ្ឋ ជាអ្នកដំណើរទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជៀសផុតពីគ្រោះថ្នាក់៕
អត្ថបទដែលជាប់ទាក់ទង