ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធុបតីអាមេរិកដូណាល់ត្រាំរិះគន់លោកហ្សេឡេនស្គី ថាជាមនុស្សគ្មានគុណធម៏និងគ្មានដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិចរយះពេល៣ឆ្នាំមកនេះ

124

សហរដ្ឋអាមេរិក៖នៅថ្ងៃទី០១មីនានេះទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាជំនួបរវាងលោកប្រធានាធិបតីដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតីអាមេរិច ជាមួយលោកហ្សេឡេនស្គីប្រធានាធិបតីអ៊ុយក្រែន នៅសេតវិមាន បានក្លាយជាឆាកជជែកតឹងសសៃកដាក់គ្នា នៅចំពោះមុខអ្នកសារពត៌មាន នៅពេលលោកប្រធានាធិបតីត្រាំនិងលោកអនុប្រធានា​ធិបតីជេឌី វែនស៍​និយាយរិះគន់ចំពោះហ្សេឡេនស្គី ថាជាមនុស្សគ្មានគុណធម៏និងគ្មានដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិចរយះពេល៣ឆ្នាំមកនេះ។
បន្ទាប់មកលោកប្រធានាធិបតីត្រាំនៅបានជេរចង្អុលមុខ ហ្សេឡេនស្គីជាច្រើនទៀត ធ្វើអោយកិច្ចពិភាក្សានេះកាន់តែតឹងសសៃកដាក់គ្នាខ្លាំងឡើង ធ្វើអោយការចចារត្រូវបឹទបញ្ចប់ភ្លាម ហើយខាងសហរដ្ឋអាមេរិចបានបណ្តេញលោកហ្សេឡេនស្គីនិងគណៈប្រតិភូអ៊ុយក្រែន ចេញពីសេតវិមានភ្លាមដែរ ដោយគ្មានបានចុះហត្ថលេខាលើស្អីទេ។
តែយ៉ាងណាក៏ដោយក្រោយហេតុការណ៍ដ៏អាក្រក់នេះកើតឡើងលើទឹកដីមហាអំណាច លោកប្រធានាធិបតីត្រាំ បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនថា«លោកហ្សេឡេនស្គី អាចវឹលត្រឡប់មកកាន់ចចារវិញបាន នៅពេលណាលោកយល់ស្របនឹងមកចចាររឿងសន្តិភាព»។
ខាងក្រោមនេះជាសម្រង់ត្រាំជេរហ្សេឡេនស្គីនៅចំពោះមុខ។
You’re gambling with the lives of millions of people, Trump said. You’re gambling with World War III, and what you’re doing is very disrespectful to the country, this country that’s backed you far more than a lot of people say they should have.៕ដកចេញពីផេកលោកSaing sothea

អត្ថបទដែលជាប់ទាក់ទង