ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៅឆក់ត្រី ត្រូវឧបករណ៍ឆក់ស្លាប់ខ្លួនឯង

113

ក្រចេះ៖ បុរសម្នាក់ទៅឆក់ត្រី ត្រូវដុំឆក់ដែលស្ពាយនៅពីក្រោយខ្នង ឆ្លង​ចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង ៦យប់ ថ្ងៃទី២៣ មិថុនា ២០១៨ នៅចំណុចស្រែប៉ាវ៉ា ចម្ងាយពីភូមិចង្ហប ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលមូលដ្ឋាន បានបញ្ជក់ថា បុរសរូប​នោះ ឈ្មោះ ស្រី ខ្នឿន អាយុ៤០ឆ្នាំ បានធ្វើសកម្មភាពឆក់ត្រីដូចសព្វមួយដង ប៉ុន្តែជាអកុសល ត្រូវបានដុំឆក់ ឆ្លងចរន្តអគ្គីសនីឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែង។

ប្រពន្ធជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ប្តីរបស់គាត់ បានចេញពីខ្ទមស្រែ ទៅឆក់ត្រី នៅអូរ ប៉ាវ៉ា នៅជាប់នឹងស្រែរបស់គាត់ ស្រាប់តែពេលនោះ គាត់ក៏បានឃើញប្តីដួល គាត់ក៏រត់ទៅមើល ឃើញប្តីត្រូវឆក់ស្លាប់ ដោយឧបករណ៍ឆក់ត្រីរបស់ខ្លួនឯង។

ករណីនេះ កម្លាំងនគរបាលប៉ុស្តិ៍ក្បាលដំរី បានចុះទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះ ពិតជាឆក់ស្លាប់ ដោយឧបករណ៍ឆក់ត្រីខ្លួនឯង ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង