ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បដិសេធ​ទាំង​ស្រុង​ នូវ​ខ្សែ​វី​ដេ​អូរ​ឃ្លី​ប​ដែល​បាន​បង្ហោះ​ នូវ​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា​នេះ​ ថា​បាន​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​

66

ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​នូវ​ខ្សែ​វី​ដេ​អូឃ្លី​ប​ដែល​បាន​បង្ហោះ​ នូវ​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា​នេះ​ ថា​បាន​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ករណី​នេះ​ គឺជា​ការ​រៀបចំ​នូវ​រូបភាព​កាត់ត​ ដោយ​បង្ហាញ​ជា​អំពើ​ឃោរឃៅ​តាម​រយៈ​ខ្សែ​វី​ដេ​អូរ ដូច​បានឃើញ​តាម​បណ្តាញ​សង្គម​មកនេះ​។​ នេះបើតាមការផ្សាយរបស់វេបសាយអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៤ធ្នូនេះ។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមរយៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូម​បញ្ជាក់​ថា​ វី​ដេ​អូ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ​ មិនមែន​ជា​ការ​ ពិត​ដូច​កើត​មាន​តាម​ខ្សែ​វី​ដេ​អូ​នេះ​ឡើយ​។​
​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​នៃ​ក្រុម​ជំនាញ​ បាន​បញ្ជាក់​ថា​ វី​ដេ​អូរ​នេះ​ មានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​ បង្ក​អោយ​មានការ​ភ័ន្ត​ច្រឡំ​ និង​បង្កើត​អោយ​មានការ​រើសអើង​ពូជសាសន៍​ក្នុង​ប្រទេស​កម្ពុជា​ ។​ ជា​ថ្មី​ម្តងទៀត​ ក្នុង​នាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សូម​ធ្វើការ​បញ្ជាក់​ថា​ រឿង​នេះ​មិន​មានការ​ កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​ ចំណែក​សម្លេង​ដែល​បាន​ថត​ក្នុង​សាច់​រឿង​នោះ​ គឺជា​សម្លេង​ថត​បញ្ចូល​ក្នុង​ បំណង​ ធ្វើ​អោយ​មានការ​យល់​ច្រឡំ​ក្នុង​បំណង​ចង់​បំពុល​រិ​យា​កាស​សន្តិសុខ​ ៕

អត្ថបទដែលជាប់ទាក់ទង