ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម ឱ្យគាំទ្រប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ

23

ក្រុងហូជីមិញ, វៀតណាម៖សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែល បាន ប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូល ជាសមាជិក អាស៊ាន នោះ បានស្នើឱ្យប្រទេសវៀតណាម គាំទ្រប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។
ជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយដែរនោះ រដ្ឋាភិបាលទីម័របាន ប្រឹង ប្រែងយ៉ាងខ្លាំងក្នុងចូលជាសមាជិករបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ជាតួអង្គមួយដ៏សំខាន់ ដែលបានប្រឹងប្រែងជួយដល់ ប្រទេស ទីម័រ ឡេស្តេ បានសម្រេចបំណងមួយនេះ។ បន្ទាប់ពីប្រឹង ប្រែង អស់ជាច្រើន ឆ្នាំ កាលពីឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នោះ ប្រទេស ទីម័រឡេស្ត្តេ ត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិក សង្កេត ការណ៍របស់ អាស៊ាន។ តាមរយៈសមាជិកសង្កេតការណ៍នេះ ទីម័រឡេស្តេអាចចូលរួម គ្រប់ កិច្ចប្រជុំរបស់អាស៊ាន។ ប៉ុន្តែរហូតមក ដល់ពេលនេះ ប្រទេសទីម័រ ឡេ ស្តេ មិនទាន់បានក្លាយជាសមាជិក ពេញ សិទ្ធិ ដែលអាចឱ្យ ប្រទេស នេះមាន សំឡេងស្មើនឹងសមា ជិក អាស៊ាន ដទៃទៀតនោះឡើយ។
បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេច តេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ ប្រទេស វៀត ណាម ក្នុងជំនួបជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀត ណាម, សម្តេចតេជោ ហ៊ុន សែន បានស្នើវៀតណាម គាំទ្រប្រទេស ទីម័រ ឡេ ស្តេចូលជាសមាជិកអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានរំលេចថា ចាប់ តាំង ពីក្លាយជាអ្នកសង្កេត ការណ៍នៅឆ្នាំ២០២២ ប្រទេសទីម័រឡេស្តេ មិន ត្រឹមតែបានចូលរួម យ៉ាង សកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ាន ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនា ដល់ ការពិភាក្សា អំពីការ កសាងសហគមន៍អាស៊ាន និងដំណើរការសមា ហ រណកម្មក្នុងតំបន់ ផងដែរ។
សម្តេចតេជោបន្តលើកសរសើរប្រទេសទីម័រឡេស្តេថា ប្រទេសទីម័រ ឡេស្តេ បានប្រឹងប្រែងអស់ពី សមត្ថ ភាព ដើម្បីបំពេញរាល់តម្រូវការ ដែល មានចែងក្នុងផែនទីចង្អុលផ្លូវ សម្រាប់ សមាជិកភាពអាស៊ាន ពេញ សិទ្ធិ ដោយបានបំពេញលក្ខណៈ វិនិ ច្ឆ័យចំនួន៦ ក្នុងចំណោម៧ និង បន្ត ធ្វើឱ្យមានវឌ្ឍនភាពក្នុង ការ ចូល ជាភាគី នៃលិខិតូបករណ៍ គតិយុត្ត។
សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍន ភាព វិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងឱ្យប្រទេស ទីម័រ ឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រ ឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិ យុត្តដែល នៅ សេសសល់នៅពេលក្រោយ។
សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ាន របស់ ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំជាក្រុមក្នុងពេលពិភព លោក មានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួលកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជា ជន ផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធការក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន របស់ប្រទេសទីម័រឡេស្តេនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជួបជជែកជាមួយលោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង