ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីវៀតណាម អរគុណកម្ពុជារួមចំណែកជួយដល់ ការបង្រួបបង្រួមវៀតណាកាលពី៥០ឆ្នាំមុន

24

ហូជីមិញ, វៀតណាម៖ឯកឧត្ដមផាម មិញជិញ នាយករដ្ឋមន្ត្រីវៀត ណាម បានបង្ហាញការដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់ កម្ពុជា ធ្វើឱ្យប្រទេសវៀតណាម ដណ្តើមបានវៀតណាមខាងត្បូង ហើយក៏ជាពេលវេលានៃការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន។សម្តេចតេជោ ប្រាប់វៀតណាម ពីមុនកម្ពុជា-វៀតណាម ជួយគ្នាដោយកម្លាំងទ័ព ឥឡូវត្រូវជួយគ្នាដោយការធ្វើពាណិជ្ជកម្ម។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃ ការ បង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាម អស់ ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវ បានចារក្នុងប្រវត្តិសាស្ត្រថា កម្ពុជា ជាចំណែកយ៉ាងធំធេងនៃការបង្រួប បង្រួម វៀតណាម។
ក្នុងយុទ្ធសាស្ត្រសង្គ្រាម វៀតណាមខាងជើង ជួប ការ លំបាកយ៉ាងខ្លាំង ក្នុងការចូលមកវាយដណ្តើមយកទឹកដីវៀតណាមខាងត្បូង។ តែដោយ មានការជួយជ្រោមជ្រែងរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ តាមរយៈផ្លូវលំហូរជីមិញ កងទ័ពវៀតណាមខាងជើង ប្រើប្រាស់ ទឹក ដី កម្ពុជា វាយចូលវៀតណាមខាងត្បូង រហូតដណ្តើមបានជោគជ័យ។ អ្នកជំនាញលើសមរភូមិសង្គ្រាម បានមើលឃើញថា បើគ្មានការ ជួយពីកម្ពុជា វៀតណាមខាងជើង មិនអាចវាយដណ្តើមយកវៀតណាម ខាងត្បូង បាននោះឡើយ។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលវៀតណាម បានប្រារព្ធ ពិធីអបអរសាទរយ៉ាងមហោឡារិកនៃខួប៥០ឆ្នាំថ្ងៃដែលពួកគេដណ្តើមបានវៀតណាមខាងត្បូង ថ្ងៃដែលអាមេរិកបរាជ័យសង្គ្រាមនៅ វៀតណាម ខាងត្បូង បរាជ័យក្នុងកិច្ចការពារសម្ព័ន្ធមិត្ត និងជាថ្ងៃ ដែលគេ បង្រួប បង្រួម។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន គណ បក្សប្រជាជនកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិក នេះ ផងដែរ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, ឯកឧត្ដមផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានអរគុណកម្ពុជា ដែលបានចូល រួមចំណែក ការជួយវៀតណាម ឱ្យសម្រេចបានជោគជ័យ។ ឯកឧត្ដមក៏ បាន អរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមដើរ ព្យុះ ហយាត្រាកងទ័ព។
ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងពិធីអបអរសាទរ នេះ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទររដ្ឋាភិបាល និងប្រជាជន វៀតណាម ក្នុងឱកាសខួប៥០ឆ្នាំ នៃការបង្រួបង្រួមជាតិវៀតណាម។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋា រ កិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុង ឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររ បស់ ប្រទេសវៀតណាម ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីអតីតកាល កម្ពុជា និងវៀតណាម បានជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋ កិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែ ដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការ ផលិត គ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញ ស្វាយចន្ទី ទៅលក់នៅលើពិភពលោក។ ដូច្នេះវាមានទំនាក់ទំនងគ្នា ទៅវិញ ទៅមកនៅក្នុងពាណិជ្ជកម្ម។
សម្តេចតេជោ បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រ នយោ បាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំង ប្រទេស កម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និង ជាងពេលណាៗទាំងអស់ កម្ពុជា និងវៀតណាម ត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាព យូរអង្វែង»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញប្រទេស ទាំង ពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយ មិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។
សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ ក្រសួង ពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហា ណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួល ជំរុញ ពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយ ឯកភាព បង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំ ពា ណិជ្ជ កម្ម ដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយ បញ្ហា ពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
សម្តេចតេជោប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ពាន់លាន ដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុល ធ្វើមិនបាននោះឡើយ។ សម្តេចតេជោបន្ថែមថា ថ្វីបើវៀតណាម ជា ប្រទេសធំមានប្រជាជនដល់ ១០៦លាន់នាក់ ជាទីផ្សារធំ តែកម្ពុជា មាន ប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។
ក្រៅពី ពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយក ចិត្ត ទុក ដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុង សិក្សានៅវៀតណាម ហើយវៀតណាម បន្តផ្តល់អាហារូបករណ៍ និងវគ្គ បណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹង សមត្ថ ភាព មូលធនមនុស្សកម្ពុជា។
ជាការឆ្លើយតប ឯកត្ដមផាម មិញជិញ ក៏ពេញចិត្តចំពោះ កិច្ចព្រម ព្រៀង សម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។ ឯកឧត្ដមសង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២០ពាន់ ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀត ណាមបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។
ឯកឧត្ដមនាយករដ្ឋមន្ត្រី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះ ពន្ធ នៃការនាំស៊ីម៉ង់តិ៍ទៅកាន់ប្រទេសកម្ពុជា និងសន្យាផ្តល់អាហា រូប ករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុង វិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា តាមតម្រូវការជាក់ស្តែងផងដែរ។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្ត និង បានអរគុណចំពោះការសន្យារបស់ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការសហការ និងគាំទ្រដល់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង