ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះកង់ក្រឡាប់រថយន្ដលើផ្លូវល្បឿនលឿន បណ្ដាលឲ្យជនជាតិចិន២នាក់ស្លាប់ និងរបួស៣នាក់

26


កំពង់ស្ពឺ៖រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CC-0313 បើកបរដោយជនជាតិចិន និងអ្នករួមដំណើរចំនួន៦នាក់ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ល្បឿនលឿន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង៣នាក់រងរបួស។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្ដនេះ បានកើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៦៩ ទិសដៅព្រះសីហនុ-ភ្នំពេញ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
រថយន្ដទំនើបនេះ បើកបរដោយជនជាតិចិន អាយុ២៥ឆ្នាំ និងអ្នករួមដំណើរចំនួន៦នាក់ ក្នុងនោះជនជាតិចិន៦នាក់ និងវៀតណាមម្នាក់។ រថយន្ដខាងលើបើកក្នុងទិសដៅព្រះសីហនុ-ភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានផ្ទុះកង់ និងរេចង្កូតបុករនាំងសុវត្ថិភាពផ្លូវល្បឿនលឿនក្រឡាប់តែម្ដង ដែលបានបណ្ដាលឲ្យជនជាតិចិន២នាក់ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាល ចំនួន៣នាក់។
ក្រោយកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រចាំការនៅលើផ្លូវល្បឿនលឿនបានចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះអ្នកដែលរងរបួសទៅកាន់មន្ទីរពេទ្យ និងយករថយន្ដទៅរក្សាទុកបណ្ដោះអាសន្ននៅស្ថានីយ៍កំពង់ស្ពឺកើត៕

អត្ថបទដែលជាប់ទាក់ទង