ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលានៅសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ខែឧសភា

23

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា នៅសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះតទៅ។
ការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលានេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចរបស់តុលាការ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងសេវាយុត្តិធម៌។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ បានសម្រេចឲ្យរៀបចំ និងដាក់ដំណើរការអង្គភាពអាជ្ញាតាមសាលាដំបូងរាជធានីខេត្ត៕

អត្ថបទដែលជាប់ទាក់ទង