ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ្សេលេនស្គី៖ បទឈប់បាញ់រយៈពេល ៣០ថ្ងៃ នឹងជាផ្លូវឆ្ពោះទៅរកសន្តិភាពជាមួយរុស្ស៉ី

17

ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងជំនួបតាមទូរស័ព្ទថា បទឈប់បាញ់រយៈពេល ៣០ថ្ងៃ គឺជាការឆ្ពោះទៅរកសន្តិភាពជាមួយរុស្ស៉ី ហើយទីក្រុងកៀវត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។
ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បញ្ជាក់ថា «អ៊ុយក្រែន ត្រៀម ខ្លួន ជា ស្រេច សម្រាប់ បទ ឈប់ បាញ់ ៣០ ថ្ងៃ គិត ចាប់ ពី ថ្ងៃ នេះ ត ទៅ។ ប៉ុន្តែវាត្រូវតែក្លាយជាការពិត…៣០ថ្ងៃដែលអាចក្លាយជាការចាប់ផ្តើមពេលវេលានៃសន្តិភាព។ បទឈប់បាញ់មួយ ដែលមានពេលវេលាវែង និងអាចទុកចិត្តបាន នឹងក្លាយជាសូចនាករពិតប្រាកដ នៃចលនាឆ្ពោះទៅរកសន្តិភាព»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ហ្សេលេនស្គី ទៅកាន់លោក ត្រាំ បានធ្វើឡើងអំឡុងពេលនៃបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដែលប្រកាសដោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ស្របពេលប្រារព្ធខួបលើកទី ៨០នៃជ័យជម្នះសង្គ្រាមលោកលើកទី ២។ លោក ហ្សេលេនស្គី បានច្រានចោល ហើយភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀត ពីការបំពានបទឈប់បាញ់៕

អត្ថបទដែលជាប់ទាក់ទង