ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាកងទ័ពជើងទឹករបស់ចិនពីរគ្រឿង មកដល់កម្ពុជា ត្រៀមចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥

12

ព្រះសីហនុ៖នៅព្រឹក ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវា កង ទ័ពជើងទឹកចិនចំនួនពីរគ្រឿង គឺនាវា០៧១ និងលេខ៩៨៩ បានចូល ចត នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព។ នាវាទាំងពីរគ្រឿង បាន ដឹក កម្លាំង និង សម្ភារៈ បរិក្ខា រសិក មួយចំនួន ដើម្បីចូល រួម ធ្វើ សមយុទ្ធនាគមាសឆ្នាំ២០២៥។
ការមក ដល់ នៅកំពង់ផែរាម របស់នាវា កងទ័ព ជើង ទឹក ចិន នាឱកាលនេះ ត្រូវ បាន ទទួល ស្វាគមន៍ យ៉ាង កក់ក្ដៅ ពី សំណាក់ លោកឧត្តម សេនីយ៍ ទោ ប៉ែន សុក្រឹត វិទ្យា នាយ ទីចាត់ការ ហ្វឹកហ្វឺន តំណាង នាយ ឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំង នាយ នាវី មូលដ្ឋាសមុទ្រ ចំនួន ៧០រូប និង ក្រុម ការងារ សម្របសម្រួល ដឹកនាំ ធ្វើ សមយុទ្ធ នាគ មាស ២០២៥ របស់ កម្ពុជា ។
ដោយ ឡែក ប្រតិភូ ចិន ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ ទោ LYU Guangkun ឧបការី នាយ សេនាធិការ យោធភូមិភាគ ខាងត្បូង កងទ័ព រំដោះ ប្រជាជន ចិន និងជា ប្រធានក្រុមការងារ ដឹកនាំ ធ្វើ សមយុទ្ធ នាគ មាស របស់ ភាគី ចិន អមដោយ វរនាវីឯក chen yue long មេបញ្ជា ការ នាវាវរនាវីឯក jia jian rong មេបញ្ជាការនយោបាយ នាវា ៩៨៩។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ព រំដោះប្រជាជនចិន បន្តធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ «ប្រតិ បត្តិ ការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី ២៨ ខែឧសភា។ សមយុទ្ធនេះ មានទាំងជើងគោក ជើងទឹក និងជើង អាកាស។ សមយុទ្ធនេះធ្វើឡើងនៅពីរទីតាំង រួមមាន៖ សមយុទ្ធលើ គោក និងអាកាស ធ្វើឡើង នៅ មជ្ឈមណ្ឌល ហ្វឹក ហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។ រីឯសមយុទ្ធសមុទ្រ និងអាកាស នៅលើ ផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។
កងកម្លាំងចូលរួមក្នុងសមយុទ្ធនេះ មានចំនួនជាង២ពាន់នាក់។ ក្នុងនោះកងទ័ពកម្ពុជា មានចំនួន ១,៣៣១នាក់ និងរីឯកងទ័ពរំដោះប្រជាជនចិន មានចំនួន ៨៤៥នាក់។ សម្រាប់សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់ កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគ ចក្រ និងអាវុធមួយចំនួនទៀត។
ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្ត យុទ្ធ កង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារ បំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង