ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សពូកែគណិតវិទ្យាទូទាំងប្រទេស ចំនួន២នាក់ នៅខេត្តព្រៃវែងត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា ប្រគល់រង្វាន់លើកទឹកចិត្តម៉ូតូ ម្នាក់១គ្រឿង

12

ព្រៃវែង៖ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់ក្មួយៗសិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិជ្ជា ឆ្នាំ២០២៥ ចំនួន ២រូប នៃខេត្តព្រៃវែង។
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្មួយៗសិស្សពូកែទាំង ២រូប រួមមាន ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ស្ថិតក្នុងស្រុកកំពង់ត្របែក ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាសទូទាំងប្រទេស។
ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមលោកផ្ទាល់ឯកឧត្ដម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលបានប្រគល់រង្វាន់លើកទឹកចិត្តជា ម៉ូតូ ក្នុងម្នាក់ ១គ្រឿង ជូនដល់ក្មួយៗជាសិស្សពូកែទូទាំងប្រទេស ទាំង២រូបខាងលើ៕

អត្ថបទដែលជាប់ទាក់ទង