មន្ត្រូជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពការងាសាងសង់ ,គុណភាពផ្លូវជាតិលេខ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់
កោះកុង៖ នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បេសកកម្មនេះធ្វើឡើង ដើម្បីពិនិត្យបញ្ចប់ទៅលើការងារដែលនៅសេសសល់ រួមមាន៖ ការធ្វើតេស្តស្ពានវែង និងខ្ពស់បំផុត ដើម្បីពិនិត្យសមត្ថភាពទទួលបន្ទុករបស់ស្ពាន(Loading Test) ដោយធ្វើតេស្តបន្ទុកអចលនា(Static Loading Test) និងបន្ទុកចលនា (Dynamic Loading Test) ដោយប្រើប្រាស់រថយន្ត៦គ្រឿង(ក្នុង១គ្រឿងផ្ទុកទម្ងន់៣៥តោន)។
បន្ទាប់ពី ទទួលបានលទ្ធផលវិជ្ជមាន ក្រោយពីតេស្តហើយ ស្ពាននេះនឹងបើកឱ្យប្រើប្រាស់យ៉ាងពេញលេញតែម្តង៕