ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រព្រះរាជសុន្ទរកថាសម្តេចប៉ាប ដែលអំពាវនាវឱ្យពិភពលោក «ប្រកាន់យកសន្តិភាព»

16


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស យ៉ាងមហោឡារិកគាំទ្រព្រះរាជសុន្ទរកថាសម្តេចប៉ាប LÉON XIV ដែលបានអំពាវនាវឱ្យពិភពលោក «ប្រកាន់យកសន្តិភាព»។
ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ចំពោះព្រះរាជសុន្ទរកថា «ប្រកាន់យកសន្តិភាព» បានធ្វើឡើងតាមរយៈលិខិតផ្ញើទៅកាន់ដូនជី Raffaella Petrini ប្រធានអភិបាលបុរីវ៉ាទីកង់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងសារលិខិតនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា អស់រយៈពេល ជិត បី ទសវត្សរ៍ មកហើយ ដែលកម្ពុជា បានរស់នៅក្នុងសន្តិភាព និងភាព រីក ចម្រើន បន្ទាប់ពីបានទទួលរងការបំផ្លិចបំផ្លាញដោយអំពើអយុត្តិធម៌ និង អំពើហិង្សា។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ក្នុងសារលិខិតនោះថា ការអំពាវ នាវរបស់សម្តេចប៉ាប ឱ្យពិភពលោកប្រកាន់យកសន្តិភាព បាន រន្ទឺយ៉ាងខ្លាំងក្លានៅក្នុងដួងចិត្តរបស់សហគមកាតុលិកខ្មែរ។
«ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភានៃព្រះរាជា
ណាចក្រកម្ពុជា ជានិច្ច កាល ខ្ញុំតែងតែគាំទ្រដល់រាល់ ការខិតខំប្រឹងប្រែងរបស់ប្រជាជាតិ និង ប្រជាជននានាលើសកលលោក ដើម្បីសន្តិភាព យុត្តិធម៌ និងការផ្សះ ផ្សាជាតិ»។ នេះជាការបង្ហាញនូវការគាំទ្ររបស់សម្តេចតេជោ លើសារសំខាន់នៃសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង