ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំមន្ដ្រីពាក់ព័ន្ធ នាំយកគ្រឿងចក្រកាយស្ដារប្រឡាយសម្អាតបើកមុខទឹកចូលស្ថានីយ៍គីឡូម៉ែត្រលេខ៩ ដើម្បីសម្រួលដល់លំហូរទឹក

12

ភ្នំពេញ៖នៅព្រឹកទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ដ្រីពាក់ព័ន្ធ នាំយកគ្រឿងចក្រកាយស្ដារសម្អាតបើកមុខទឹកចូលស្ថានីយ៍គីឡូម៉ែត្រលេខ៩ ដើម្បីសម្រួលដល់លំហូរទឹក និងបានចុះពិនិត្យវឌ្ឍនភាពការស្ថាបនាដំឡើងម៉ូទ័របូមខ្នាតធំ ដែលមានសមត្ថភាពអាចបូមទឹកបានទំហំ១២០០០
ម៉ែត្រគូប ក្នុងរយៈពេលមួយម៉ោង។
លោកអភិបាលបានមានប្រសាសន៌ថា ៖មានសង្ឃឹមនឹងជឿជាក់ថាបន្ទាប់ពីការស្ដារសម្អាតប្រព័ន្ធបង្ហូរទឹកតាមព្រែកទាំងអស់ក្នុងមូលដ្ឋានខណ្ឌ ស្របពេលជាមួយការបិទបញ្ចប់ការដ្ឋានស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ និងស្ថានីយបូមទឹកបឹងពោងពាយរួចរាល់ យើងសង្ឃឹមនឹងជឿជាក់ថា ប្រព័ន្ធបង្ហូរទឹកដែលហូរចាក់មកពីខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ តាមរយៈស្ថានីយបូមទឹកទួលគោក ឆ្ពោះមក ព្រែកបាក់ទូក,ព្រែកអូរវែង និងឆ្ពោះមកស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ ហូរចុះទៅបឹងទន្លេរសាប នឹងអាចរំដោះទឹកបានទាន់ពេលវេលាមិនអោយមានការជន់លិចបានតទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង