ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អណ្ដូងទឹកស្អាតខ្នាតធំ ១៥ អណ្ដូងរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ផ្ដល់ជូនបងប្អូនសហគមន៍ ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង ប្រើប្រាស់

106

កំពង់ឆ្នាំង៖ លោកស្រី កុប ម៉ារីយ៉ាស់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលកំពង់ឆ្នាំង តំណាង លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិ វឌ្ឍន៍ មុស្លិមកម្ពុជា បានអញ្ជើញប្រគល់អណ្តូងទឹកស្នប់ខ្នាតធំ
ចំនួន ១៥ អណ្ដូង ជូនបងប្អូប្រជាពលរដ្ឋ នៅសហគមន៍ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រើប្រាស់ប្រចាថ្ងៃ ដែលជា អំណោយសប្បុរសធម៌ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) កាលពីរសៀលថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៨ ។

លោកស្រី កុប ម៉ារីយ៉ាស់ បានបញ្ជាក់ថា៖ ថ្ងៃនេះបងប្អូន ដែលកំពុងរស់នៅសហគមន៍ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានទទួលអណ្ដូងទឹកស្អាតខ្នាតធំ ចំនួន១៥អណ្ដូង សម្រាប់បងប្អូនប្រើប្រាស់រួម ដោយលែងខ្វល់ពីរឿងខ្វះទឹកស្អាតប្រើប្រាស់សម្រាប់ជីវភាពប្រចាំ ថ្ងៃទៀតហើយ ។ ក្រោមពីបងប្អូន ទទួលបានអណ្ដូងស្អាត់ប្រើ ប្រាស់ ហើយសូមបងប្អូនជួយថែរក្សាការពារផង ហើយ ជាពិសេសមួយទៀតនោះ សូមបងប្អូន កុំភ្លេច ផឹកទឹកសូមនឹកដល់ប្រភព ។ ប្រទេសជាតិ មានសុខសន្ដិភាព ប្រជាពលរដ្ឋគ្រប់រូបរស់នៅដោយសុខដុមរមនា ដូចសពថ្ងៃនេះ ក៏ដោយសារមានមេដឹកនាំល្អ ប្រកបដោយគ្គតិបណ្ឌិត្យ នេះប្រទេស ជាតិមានការអភិវឌ្ឍ ។ ដូច្នេះហើយ សូមបងប្អូនឈប់ ជឿ ក្រុមប្រឆាំងតទៅទៀត តើពួកគេបានធ្វើអ្វីខ្លះជូនជាតិ និងប្រជាពលរដ្ឋ ក្រៅពីការញុះញង់ បំបែកបំបាក់ បោកប្រាស់ឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជា បច្ចុប្បន្ន។
លោកស្រី ក៏បានរំលឹកពីថ្ងៃបោះឆ្នោត និងជំរុញអ្នកដែលមានឈ្មោះបោះឆ្នោត សូមកុំភ្លេចបោះឆ្នោតជូនគណបក្សប្រ ជាជនកម្ពុជា ដែលឈនៅលេខរៀងទី២០ និងមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ ។ បោះឆ្នោតជូនគណបក្យប្រជាជនកម្ពុជា គឺមានន័យថាបោះឆ្នោតជូនខ្លួនឯង និងគ្រួសារយើង
សូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង