ចំណីអាហារ និងការរៀបចំនៅផ្លូវថ្មើរជើង(Walk Street) កាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍, ប្រជាពលរដ្ឋនិងបរទេសទៅដើរលេងកំសាន្តយ៉ាងច្រើនកុះករ ទឹកមុខសប្បាយរីករាយ
ភ្នំពេញ៖ចំណីអាហារ និងការរៀបចំនៅផ្លូវថ្មើរជើង(Walk Street) កាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
នេះជាសំណេររបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងផេកផ្លូវការរបស់លោកកាលពីរាត្រីថ្ងៃសៅរ៍ទី១៧
ឧសភា២០២៥នេះក្រោយពេលឯកឧត្ដមនិងលោកជំទាវដែលអមដំណើរដោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបបានអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកំសាន្តនៅលើផ្លូវថ្មើរជើង(Walk Street)មាត់ទន្លេ។ ការអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកំសាន្តនៅលើផ្លូវថ្មើរជើង(Walk Street) ពីសំណាក់ឯកឧត្ដមឃួង ស្រេង គឺដើម្បីជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំង រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទីតាំងនេះឱ្យកាន់តែល្អប្រសើរ ជាមួយនិងការរិះរកចំណុចបំពេញបន្ថែម បើទោះបីផ្លូវថ្មើរជើង(Walk Street) ទទួលការពេញនិយមពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិហើយក្តី។
នាផ្លូវថ្មើរជើង(Walk Street) ក្នុងសប្ដាហ៌ទី១៤នេះបើទោះបីមិនមានការបន្ថែមការសម្តែងសិល្បះប្រពៃណីថ្មីក៏ពិតមែន ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិនៅតែសម្រុកទៅដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។
ក្រោយការបើកឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ទទួលបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំង រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នេះជាការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជា«ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី »៕