នគរបាលខណ្ឌប្ញស្សីកែវ ចុះឃាត់ខ្លួនយុវជនបែកថ្នាំម្នាក់ យកទៅដាក់មណ្ឌលឱកាសខ្ញុំ
ភ្នំពេញ ៖ ដោយទទួលបានការរាយការណ៍ពីឪពុកម្តាយ ថាកូនរបស់ខ្លួនបែកថ្នាំ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនោះ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១និង ១០នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ឃាត់ខ្លួនជនបែកថ្នាំ ឈ្មោះ ប៉ាន់ ពៅពន្លក ដើម្បីយកទៅដាក់មណ្ឌលឱកាសខ្ញុំ ដើម្បីព្យាបាល និងបន្សាបថ្នាំញៀន ។
លោកអធិការបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះចាប់ជនបែកថ្នាំនេះ កម្លាំងបានរងរបួសជាច្រើននាក់ ពីសំណាក់ជនបែកថ្នាំនេះ ទំរាំកម្លាំងប្រើជំនាញចាប់ឃាត់ខ្លួនបាន ។ ក្នុងនោះ ធ្វើអោយកម្លាំងនគរបាល និងប្រជាការពាររងរបួសស្រាល ចំនួន៤នាក់ និងម៉ូតូខូចខាត ចំនួន៣គ្រឿង ។
ជនបែកថ្នាំ មានឈ្មោះ ប៉ាន់ ពៅពន្លក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ចំពោះមុខ ជនសង្ស័យខាងលើ ត្រូវបានខាងសាលាខណ្ឌឬស្សីកែវ បញ្ជូនទៅមណ្ឌលឱកាសខ្ញ៉ំ ដើម្បីបន្សាបគ្រឿងញៀន។
ក្នុងកិច្ចប្រតិបត្តិការនេះ មានការចូលរួមពី ៖
១/លោកវរសេនីយ៍ទោ ផល មេសា អធិការរង
២/លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរង
៣/លោកនាយប៉ុស្តិ៍នគរបាលគីឡីម៉ែត្រលេខ៦ និងប៉ុស្តិ៍ច្រាំងចំរេះទី២ មន្រ្តីប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការបង្ក្រាបករណីប្រើប្រាស់នូវសារធាតុញៀន នៅចំណុចផ្ទះកំពុងសាងសង់ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕