ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមម៉ប់ សារិន នាំយកថវិកាឯកឧត្ដមឃួង ស្រេង ចំនួន១០លានរៀលចូលបុណ្យសពនិងអញ្ជើញចូលរួមគោរពវិញ្ញាណខ័ន្តលោក ឃាន វិសេស ជាសមាជិកអចិន្រ្តៃយ៍សាខា ភព១៤

23

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមម៉ប់ សារិន អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាននាំយកថវិកាឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញទៅចូលបុណ្យសពចំនួន១០លានរៀលនិងអញ្ជើញគោរពវិញ្ញាណខ័ន្តលោកឃាន វិសេស ជាសមាជិកអចិន្រ្តៃយ៍សាខាភព ១៤ ចំណុះឲ្យគណៈកម្មការគណបក្សប្រជាជនរាជធានីភ្នំពេញ ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ៣៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥។
ពិធីបុណ្យសពត្រូវបានធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅផ្លូវចូលវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះឯកឧត្តមម៉ប់ សារិន ក្នុងក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពហើយបានសោកស្ដាយចំពោះមរណភាពរបស់ លោកឃាន វិសេស គឺជាការបាត់បង់មនុស្សជាទីស្រលាញ់នៃក្រុមគ្រួសារ និងជាការបាត់បង់ឪពុក និងជាស្វាមី ដ៏ល្អម្នាក់។
គួរបញ្ជាក់ថា៖កន្លងមកឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក៏បានឧបត្ថម្ភលោកឃាន វិសេស នូវថវិកាសចំនួន១០លានរៀលសម្រាប់ការព្យាបាលជំងឺមុនពេលស្លាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង