ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និង ថ្នាំញៀន អាវុធខ្លី ១ដើម

107

ប៉ៃលិន៖ សមត្ថកិច្ចខេត្តប៉ៃលិន បានចុះធ្វើការបង្ក្រាបករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់ ចំនួនមួយកន្លែងនៅជិតផ្ទះសំណាក់វ៉ានធី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១១:៣០ នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ និង ថ្នាំញៀន អាវុធខ្លីម៉ាក K-54 ១ដើម ។

សមត្ថកិច្ចខេត្តប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យបានចំនួន ៤នាក់ ទី១ ឈ្មោះ ស៊ឹម សេរីភាព ហៅអាមោក ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ និត សុខភត្រា ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៣ ឈ្មោះ នុត មករា ហៅអាឈុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស និងទី៤ ឈ្មោះ អែម វិនជិង ហៅស្រីអូន អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ គ្មានសារធាតុញៀន រួមនិងវត្ថុតាងរួមមាន ម្សៅក្រាមព៌ណសថ្លា (ICE) ចំនួន ៤កញ្ចប់ធំ ទម្ងន់ស្មើនឹង ៧,៤៥ក្រាម ថ្លឹងទាំងថង់ប្លាស្ទិក ជញ្ជឹងថ្លឹថ្នាំញៀន ១គ្រឿង អាវុធខ្លីម៉ាក K-54 ចំនួន១ដើម គ្រាប់ចំនួន ២គ្រាប់ ឧបករណ៍ សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់មួយចំនួនទៀត ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង