រុស្ស៊ី និងអ៊ុយក្រែនបានប្រើយន្តហោះDroneគ្មានមនុស្សបើក បាញ់តម្រង់ទៅកាន់រដ្ឋធានីរបស់គ្នាទៅវិញទៅមក
បរទេស៖រុស្ស៊ី និងអ៊ុយក្រែនបានប្រើយន្តហោះDroneគ្មានមនុស្សបើក បាញ់តម្រង់ទៅកាន់រដ្ឋធានីរបស់គ្នាទៅវិញទៅមក នៅថ្ងៃអាទិត្យទី២៥ ខែឧសភាឆ្នាំ២០២៥ ខណៈភាគីទាំងពីរកំពុងតែអនុវត្តការដោះដូរអ្នកទោសទៅវិញទៅមក ដែលជាការដោះដូរដ៏ធំបំផុត តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែននៅឆ្នាំ២០២២។
សំឡេងផ្ទុះត្រូវបានគេលឺនៅក្នុងរដ្ឋធានីគៀវប្រទេសអ៊ុយក្រែន។ អភិបាលក្រុងបាននិយាយថា ការវាយប្រហារមួយយប់របស់រុស្ស៊ីទៅលើទីក្រុងគៀវ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួស។
ទន្ទឹមនឹងនោះ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលហោះឆ្ពោះទៅទីក្រុងម៉ូស្គូ ត្រូវបានបាញ់ទម្លាក់។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា នៅទីក្រុងម៉ូស្គូ ការរឹតបន្តឹងត្រូវបានដាក់លើអាកាសយានដ្ឋានយ៉ាងហោចណាស់ចំនួន៤។ អភិបាលក្រុងនេះនិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ១២ គ្រឿង ដែលហោះឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ី ត្រូវបានស្ទាក់ចាប់៕