ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកជំទាវ ដឹកនាំដាំដើមត្នោតចំនួន១០០.០០០ដើម នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត និងចែកកូនត្នោត

11

ព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកជំទាវ ស ចេង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដាំដើមត្នោតចំនួន១០០.០០០ដើម ស្ថិតនៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ជាមួយនឹងការចែកកូនត្នោត ដល់អង្គភាពពាក់ព័ន្ធមួយចំ​នួន សម្រាប់យកទៅដាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង