ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារបានការប្រគល់-ទទួលបញ្ចប់សុពលភាពគម្រោងផ្លូវជាតិលេខ៩៥ ចំនួន២គម្រោងនិងការស្ថាបនាផ្លូវជាតិលេខ៦២ ចំនួន១គម្រោងរ

47

ព្រះវិហារ៖នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានអមដំណើរគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។ ក្នុងនោះ រួមមានការប្រគល់-ទទួលបញ្ចប់សុពលភាពគម្រោងផ្លូវជាតិលេខ ៩៥ ចំនួន ២ គម្រោង ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ និងការស្ថាបនាផ្លូវជាតិលេខ ៦២ ចំនួន ១ គម្រោង ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
គួរបញ្ជាក់ថា៖គម្រោងជួសជុលផ្លូវជាតិលេខ៩៥
ចំនួន២ គម្រោង និងការស្ថាបនាផ្លូវជាតិលេខ ៦២ ចំនួន ១ គម្រោង ខាងលើនេះគឺអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង