ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ លើកទឹកចិត្តឧបត្ថម្ភថវិកាដល់កម្លាំងជំនាញនគរបាលខណ្ឌប្ញស្សីកែវ បង្រ្កាបជនសង្ស័យ ៣នាក់ឆក់ខ្សែកពីក្មេងស្រីម្នាក់

48

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់ខ្សែក ពីក្មេងស្រីអាយុ៥ឆ្នាំម្នាក់។ ជនសង្ស័យ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានកាលពីយប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ យ៉ា ឡារីតា អាយុ៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទាំង៣នាក់មាន ឈ្មោះ គង់ មករា អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ទី២ឈ្មោះ សុខ ណាង ហៅកាលីម អាយុ២៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) និង ឈ្មោះ ចាន់ ធួន ហៅ យៀន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ រាធានីភ្នំពេញ (មានសារធាតុញៀន)។ សម្ភារ:បាត់បង់៖ខ្សែករផ្លាកទីន១ខ្សែ ទម្ងន់៣ជី។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅទិញ
នំញាំម្នាក់ឯង ហើយដើរតាមផ្លូវត្រឡប់មកផ្ទះវិញ ខណៈពេលនោះជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងមកដល់ចំណុចកើតហេតុឃើញក្ឦេងស្រីរងគ្រោះកំពុងតែដើរម្នាក់ឯង ឆ្លៀតឪកាសស្ងាត់ ជនសង្ស័យក៏បានធ្វើសកម្មភាពចុះពីលើម៉ូតូរួចទៅកញ្ឆក់យកខ្សែក ពី ក្មេងស្រីរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ទៅ។ បន្ទាប់មកម្តាយជនរងគ្រោះបន្ទាប់ពីដឹងថាកូនរបស់ខ្លួនបាត់ខ្សែក ក៏នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ក្រោយទទួលបានបណ្តឹង លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវនិងលោក ផល មេសា អធិការរងទទួលផែនទទួលទណ្ឌខណ្ឌដឹកនាំផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល រួមទាំងកម្លាំងជំនាញខណ្ឌ+ប៉ុស្តិ៍ ចុះទៅដល់ទីតាំងកើតហេតុ បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
លោកអធិការបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តលើកទឹកចិត្តឧបត្ថម្ភថវិកា ២លានរៀល ដល់កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាល រដ្ឋបាលច្រាំងចំរេះ២នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដែលបង្រ្កាបជនសង្ស័យ០៣នាក់ធ្វើសកម្មភាពឆក់ខ្សែ ក៕

អត្ថបទដែលជាប់ទាក់ទង