ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ School Aid Japan គ្រោង ជួយសាងសង់អគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ

36


ក្រុងតូក្យូ, ជប៉ុន៖នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជា អគ្គ នាយកអង្គការ School Aid Japan និងសហការី ចូលជួបសម្ដែងការ គួរ សម និងពិភាក្សាការងារនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនៅជំនួបនោះ លោកអគ្គនាយកអង្គការ School Aid Japan បានគោរពជម្រាបសម្ដេចមហាបវរធិបតីថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅកម្ពុជា រយៈពេលជាង ២ទសវត្សរ៍មកហើយ ដោយ បាន បើកជាមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា។ បច្ចុប្បន្នមានកុមា រ កំព្រា ជាង ១០០នាក់ ដែលស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។
ជាមួយគ្នានេះ អង្គការ School Aid Japan ក៏បានផ្ដល់ការបណ្ដុះ បណ្ដាល ដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់ អាហារ ពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀន សរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លើសពីនេះ អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ។
លោកអគ្គនាយកអង្គការ School Aid Japan ក៏បានថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ School Aid Japan នៅ កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នង ក្នុង មួយឆ្នាំ។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះអង្គការ School Aid Japan ដែលបានចូលរួមចំណែកការ អភិ វឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាល ដល់ កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះស្របទៅ នឹង គោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងការលើក កម្ពស់ វិស័យ អប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋា ភិបាល ទៅ ដល់ សកម្មភាព របស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការ School Aid Japan បន្តសកម្មភាព ដ៏ល្អ ប្រពៃនេះ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុង ការកសាង មូល ធនមនុស្សនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង