ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញនិងលោកជំទាវដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវទៅចែកជូនដល់កងទ័ពជួរមុខ ឈរជើងនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

40


ស្ទឹងត្រែង៖ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញមានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ ,
កងពលតូចអន្តរាគមន៍លេខ ១២៨ និងកង
នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។
ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅទី
កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយ កងទ័ពយើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។
ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយ
កងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទថៃ ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពាន។ សម្តេចតេជោ ហ៊ុន សែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជា ធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅ ចំណុច ដែល បាន ប៉ះទង្គិចគ្នានោះទេ។
ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះរួមមាន៖១-កងពលធំអន្តរាគមន៍លេខ៣ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល) ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០%ចំនួន១៤.៤០០$ (ដប់បួនពាន់ បួនរយដុល្លារ)ជាមួយនិងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលមានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។២- កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចលេខ
៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),កសាងលេណដ្ឋានអក្សរ A ចំនួន ១០ អស់ថវិកាចំនួន ២៥.០៩០$ (ម្ភៃប្រាំពាន់ កៅសិបដុល្លារ)ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។
៣- វរនគរបាលការពារព្រំដែន៧៩៣ឧបត្ថម្ភជូន
ថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ជីកស្រះទឹក ចំនួន ២កន្លែង អស់ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),ឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។
៤- យោធភូមិភាគ១ ថវិកា ចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល)
៥- កងពលតូចអន្តរាគមន៍លេខ ១២៨ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល) សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធនិងគ្រាប់(លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥$ (ហាសិប ប្រាំមួយពាន់ ប្រាំមួយរយកៅសិបប្រាំដុល្លារ)ឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។
៦- តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។
៧- បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០៛ (មួយរយពាន់រៀល)។
៨- វត្ត នៅជិតភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៥វត្ត ក្នុង ១វត្ត ប្រគេន
អង្ករ ចំនួន ១០០ គីឡូក្រាមនិងបច្ច័យ ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។
៩- វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ប្រគេនអង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ៤.០០០.០០០៛ (បួនលានរៀល)។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភ ចំពោះមេទាហាន មេនគរបាល ចំនួន ១៦៨៧នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ។
-ពលទាហាន ចំនួន ៤៣០នាក់ ដោយម្នាក់ៗ ទទួលបានចំនួន ៥ម៉ឺនរៀល ។សរុបទាំងមេទាហាន មេនគរបាល និងពលធាហាន ពលនគរបាល ចំនួន ៥.៩៩៧នាក់ ស្មើថវិកា ៣៨៤.២០០.០០០រៀល ។
សរុបទាំងថវិកា និងសម្ភារៈ ចំនួន ៣៨ម៉ឺន ៤ពាន់ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០រៀល ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីជាមួយរវាងសមរភូមិមុខនិងសមរភូមោក្រោយនេះគឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតីនាយករដ្ឋមន្ត្រី បច្ចុប្បន្ន។
ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ក៏បានចូលបុណ្យសពលោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ នូវបច្ច័យបុណ្យចំនួន ១០លានរៀលផងដែរ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ក្នុងឱកាសនោះដែរបានមានប្រសាសន៍លើកឡើងថា៖ តាមរយៈការចងសម្ព័ន្ធមេត្រីជាមួយ បានធ្វើឱ្យទំនាក់ទំនងរវាង អង្គភាពជួរមុខកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងនិងរដ្ឋបាលរាជធានីភ្នំពេញកាន់តែប្រសើរឡើង មានសាមគ្គីភាព មិត្តភាព កាន់តែជ្រាលជ្រៅនិងស្និតស្នាលដូចទឹកនិងត្រី ដែលធ្វើឱ្យកងទ័ពយើងកាន់តែមានភាពមុះមុត ក្នុងការ ការពារជាតិមាតុភូមិ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ មៀច សាមុត បានប្តេជ្ញាការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដោយលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានអំពើហិង្សា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ប្តេជ្ញា ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាលយើង។ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្តេជ្ញា កម្ទេសចោលរាល់ជនណាមួយដែលបង្កអស្ថេរិភាពនៅក្នុងប្រទេសកម្ពុជា។ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៨ និងអាណត្តិក្រោយៗទៀត៕

អត្ថបទដែលជាប់ទាក់ទង