សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព
តូក្យូ, ជប៉ុន៖នៅេវលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍មកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសជប៉ុន ប្រកបដោយភាពមមាញឹកជាមួយផ្លែផ្កាជាឧត្តមប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជន។
សម្តេចមហាបវរធិបតី បានអញ្ជើញចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយផ្តើមដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
នៅថ្ងៃទី២៨ ខែឧសភា ក្រោយបញ្ចប់ការងារនៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្តដឹកនាំគណៈប្រតិភូហោះទៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ីក្នុងពេលដែលពិភពលោកប្រឈមបញ្ហាច្របូកច្របល់»៕