អបអរសាទរ ខួបទី៧៦ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។
ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្ត ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។ ១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៥។
Celebrating the 76th anniversary of International Children’s Day (June 1) under the theme: “Ending all forms of violence against children is sustainable human resource development.”
The celebration of International Children’s Day commemorates the implementation of children’s fundamental rights and highlights the government’s commitment to addressing children’s challenges, particularly in preventing and responding to violence against children, child labor, and online safety. This includes supporting children who are victims and those vulnerable to all forms of risk, threats, exploitation, and abuse in a timely and effective manner, ensuring that children can live and develop harmoniously under the protection of peace.
Indeed, children represent a vital resource for national development. The Royal Government of Cambodia’s Pentagonal Strategy Phase-1 has designated “people” as the foremost priority sector. Consequently, concentrating on children’s well-being, safety, and development constitutes a fundamental part of cultivating human capital that holds the potential for Cambodia’s future growth. June 1, 1949 ~ June 1, 2025៕