ថវិកាចំនួន២០លានរៀល របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្ដមសេង ទៀងនាំយកផ្ទាល់ចូលបុណ្យសពស្រ្តីមានផ្ទៃពោះ៧ខែម្នាក់ ខណៈស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ
ភ្នំពេញ៖នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដមសេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកថវិកា២០លានរៀល ដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតចូលរួមបុណ្យសព លោកស្រី អាំ រត្តនាង អាយុ ៣៧ឆ្នាំ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
គួរបញ្ជាក់ថា៖លោកស្រី អាំ រត្តនាង ទទួលមរណ
ភាពទាំងមានផ្ទៃពោះ ៧ខែ ខណៈដែលប្តីកំពុងប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដមសេង ទៀង បាននាំយកថវិកាទៅចូលបុណ្យដោយផ្ទាល់ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោកស្រី អាំ រត្តនាង គឺជាភរិយារបស់អនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាប្រចាំការនៅតំបន់មុំបី។ បច្ចុប្បន្ននេះ មានកូនចំនួន៣នាក់ ក្នុងនោះប្រុស២នាក់គឺ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ។
ក្នុងឱកាសនោះដែរឯកឧត្ដម សេង ទៀង ថែមទាំងបាននាំយកនូវការផ្តាំផ្ញើ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ផងដែរ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី អាំ រត្តនាង ទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។
ស្របដែលប្រពន្ធទទួលមរណភាព ហើយនៅថ្ងៃ១ ខែមិថុនា ប្តីរបស់សពទើបតែមកដល់ជួបមុខប្រពន្ធជាលើកចុងក្រោយ៕