ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេសកម្ពុជា ផ្ញើកំណត់ទូតជូនស្ថានទូតថៃនៅកម្ពុជា សម្តែង ការតវ៉ាយ៉ាងខ្លាំង ប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាង អយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណ ភាពទឹកដី របស់ កម្ពុជា

37


ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ។ ក្នុងកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានសម្តែង ការតវ៉ាយ៉ាងខ្លាំង ប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាង អយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណ ភាពទឹកដី របស់ កម្ពុជា។
តាមរយៈកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែងរបស់កម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់ទាហានខ្មែរដោយអយុត្តិធម៌។
ក្នុងកំណត់ទូត បានបញ្ជាក់ថា កងទ័ពព្រំដែនកម្ពុជាបានឈរជើង ជាបន្ត បន្ទាប់ និងដោយសន្តិវិធីនៅទីតាំងនេះតាំងពីយូរយារណាស់មកហើយ គឺ តាំង ពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី ការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលថៃក្នុងឆ្នាំ២០០០។
ក្នុងកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋា ភិ បាល កម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយ ប្រហារដោយ អាវុធ របស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិប តេយ្យ ភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នក ជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុង នៅក្នុងអនុស្សារណៈនៃការយោគ យល់ គ្នាឆ្នាំ២០០០។
ក្នុងកំណត់ទូត បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យ មានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយ បុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែ នាំ មកផ្តន្ទាទោសតាមច្បាប់។
បើទោះយ៉ាងណា ក៏កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការ រក្សា ការ អត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាម រយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្តការដែលមាន ស្រាប់ រួមមានគណៈកម្មាធិការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណង កសាង ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេស ថៃ និងប្រទេសជិតខាង៕

អត្ថបទដែលជាប់ទាក់ទង