ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញបើកសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១នៅវិមានរដ្ឋសភា

108

ភ្នំពេញ៖នាព្រឹកថ្ងៃទី២ មិថុនា ២០២៥រដ្ឋសភាកម្ពុជារៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា រយះពេល២ថ្ងៃគឺនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។
សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ លេីគោលបំណងសំខាន់ៗចំនួនបី​ គឺ៖១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ៣-ប្រធានបទអំពីវិស័យកសិកម្ម។
សូមបញ្ជាក់ដែរថា សមាជរដ្ឋសភា និងព្រឹទ្ធសភា រៀបចំធ្វើឡើងតាមសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង