ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋដែលរងផលប៉ះពាល់ពីការកសាងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកស្អាង យល់ព្រមឯកភាពចំពោះគម្រោងនេះ ក្រោយជំនួបរវាងអភិបាលខេត្តកណ្ដាល និងក្រុមការងារអន្តរក្រសួង

45


កណ្តាល៖បងប្អូនប្រជាពលរដ្ឋដៃលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិពោធ៍ក្រោម បានយល់ព្រម និងឯកភាពចំពោះគម្រោងនេះ ហើយទះដៃអបអរសាទរយ៉ាងកងរំពងចំពោះជំនួបរវាងពលរដ្ឋទាំង ៤១គ្រួសារ និងអភិបាលខេត្ត ព្រមទាំងមន្ត្រីជាន់ខ្ពស់អន្តរក្រសួងរួចមក នៅបរិវេណវត្តពោធិ៍អណ្ដែត ក្នុងឃុំត្រើយស្លា ស្រុកស្អាង នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ បងប្អូនប្រជាពលរដ្ឋ គ្រាន់តែសុំសំណូមពរមួយចំនួនចំពោះការរៀបចំផ្នូរដូនតា ទីសក្ការៈបូជា និងសំណងសមរម្យជាដើម។ ឯកឧត្ដមគួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងនាមរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ។
អភិបាលខេត្ត បន្តថា «កម្ពុជារបស់យើងបានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសរបស់យើង មានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដោយខិតខំធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានផ្លូវទឹកដោយខ្លួនឯង ដូច្នេះរាជរដ្ឋាភិបាលរបស់យើងខិតខំធ្វើយ៉ាងណាឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះទទួលបានជោគជ័យ»។
ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា ក្រុមការងារអន្តរក្រសួង បានសិក្សាធ្វើយ៉ាងណាឱ្យផ្លូវទឹកនេះបើកនាវាចូលបាន ហើយរងផលប៉ះពាល់តិចតួចបំផុតលើបងប្អូនប្រជាពលរដ្ឋ ដោយបញ្ជៀសនូវផលវិបាករបស់ប្រជាពលរដ្ឋ ហើយប្រសិនបើការប៉ះពាល់ កាន់តែច្រើន ការលំបាករបស់ប្រជាពលរដ្ឋ និងបំណងក៏កាន់តែច្រើនផងដែរ។ ហើយនៅពេលព្រែកជីករបស់យើងសាងសង់រួចរាល់នោះនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីរកស៊ីនៅក្នុងប្រទេស របស់យើង ហើយបង្កើតការងារកាន់តែច្រើនជូនបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើង។ ធានាដល់ការផ្គត់ផ្គង់ត្រីសាច់ និងធ្វើការនេសាទបាននៅក្នុងតំបន់ព្រែកជីកនេះ ពិសេសព្រែកជីកនេះអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ នៅពេលដែលព្រែកជីកនេះសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយ និងបង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋយើង និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើយ។
ក្នុងឱកាសនោះ ក្រុមការងារអន្តរក្រសួង ក៏បានពន្យល់ពីលក្ខខណ្ឌបច្ចេកទេស ការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមានជម្រៅ ទំហំព្រែកជាក់ស្ដែង និងការពង្រីកនៅតំបន់នៃការបទនាវាផងដែរ។ ព្រមទាំងបានពន្យល់ពីលក្ខខណ្ឌក្នុងការសង ផលប៉ះពាល់ ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ដោយគម្រោងនេះ នឹងទទួលបានការដោះស្រាយផលប៉ះពាល់ពីរាជរដ្ឋាភិបាលគ្រប់ៗគ្នា បន្ទាប់ពីក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងនៅលើទីតាំងផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង