ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់យន្តហោះទំនើបនៅឥណ្ឌា ស្លាប់មនុស្ស២៦៥នាក់នៅរស់តែបុរសម្នាក់អង្គុយកៅអីលេខ១១A ម្នាក់គត់

33

ឥណ្ឌា៖ក្រុមហ៊ុនអាកាសចរAir Indiaអះអាងថាចំនួនមនុស្សលើយន្តហោះមាន ២៤២នាក់

(អ្នកដំណើរ២៣០នាវិក១២) ស្លាប់ចំនួន២៤១នាក់ នៅរស់ម្នាក់គឹលោកVishwash Kumar Ramesh អាយុ៤០ជនជាតិឥណ្ឌាសញ្ជាតិអង់គ្លេស។ គាត់អង្គុយកៅអីជួរលេខ11A.។

យន្តហោះបានធ្លាក់ចំអគារស្នាក់នៅនិស្សិពេទ្យឥណ្ឌានៅជិតព្រលានបណ្តាលអោយមានអ្នកស្លាប់២៤នាក់។ សរុបទាំងអ្នកលើយន្តហោះនិងលើដីចំនួន២៦៥នាក់។

ម្ចាស់ក្រុមហ៊ុនយន្តហោះAir India ប្រកាសផ្តល់សំណងដល់ជនរងគ្រោះទាំងអស់ ក្នុងម្នាក់ទទួលបាន10លានរូបពី(10 million rupees =$116,800 )។

យោងតាមពត៌មានបរទេសផ្សាយថាថ្ងៃ១២មិថុនា

២០២៥នេះវេលាម៉ោង1:38ត្រូវនឹងម៉ោង3:10រសៀលស្រុកយើង មានយន្តហោះដ៏ទំនើបបំផុតគឺBoeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរAir India បានធ្លាក់បន្ទាប់ពីហោះឡើងចេញពីព្រលានបានតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយគ្មាននឹកស្មានដល់។

អ្នកដំណើរ២៣០នាក់រួមនឹងនាវិក១២នាក់នៅលើយន្តហោះនេះ ក្មានសង្ឃឹមថានៅរស់ម្នាក់ណាឡើយ។

យន្តហោះBoeing 787-8 Dreamlinerទំនើបអស្ចារ្យណាស់ ចំណុះអ្នកដំណើរ២៤២នាក់ ត្រូវគេចាត់ទុកថាជាយន្តហោះជំនាន់ក្រោយ។ 

យោងតាមAviation Safety Networkបញ្ជាក់ថាយន្តហោះBoeing 787 Dreamliner ទើបតែធ្លាក់នេះគឺជាលើកដំបូងហើយ។ វាជាយន្តហោះហោះបានឆ្ងាយ(13,530-14,000km) ពេលហោះវាបញ្ចេញឧស្ម័នអុកសុីសែននិងមានសម្លេងស្ងាត់ល្អ។ តម្លៃវាប្រហែល២៥០ទៅ២៦៥លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង