ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងធំទីពីររបស់អ៊ីស្រាជាមជ្ឈមណ្ឌលផ្នែកសេដ្ឋកិច្ច ធនាគារ បច្ចេកវិទ្យា និងវប្បធម៌ និងជាទីតាំងនៃស្ថានទូតនានាពេលនេះកំពុងរងការវាយប្រហារដោយម៉ីស៊ីលអុីរ៉ង់

25

ហ៊្សេរុយសាឡិម៖ Tel Aviv គឺជាទីក្រុងធំទីពីររបស់អ៊ីស្រាអែលជាមជ្ឈមណ្ឌលផ្នែកសេដ្ឋកិច្ច ធនាគារ បច្ចេកវិទ្យា និងវប្បធម៌ និងជាទីតាំងនៃស្ថានទូតនានា (ទោះបីស្ថានទូតជាច្រើនបានផ្លាស់ទរដ្ឋធានីJerusalem ក៏ដោយ។ ពេលនេះកំពុងរងការវាយប្រហារដោយមីស៊ីលអុីរ៉ង់។

ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់បណ្តាលឱ្យមានការផ្ទុះលាន់ឮពេញទីក្រុង Jerusalem និងទីក្រុង Tel Aviv ដែលជាទីក្រុងធំជាងគេចំនួនពីររបស់អ៉ីស្រាអែល នៅយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស៉ីរ៉ែនជូនដំណឹងពីការវាយឆ្មក់ តាមផ្លូវអាកាស បាន បន្លឺ ឡើង ពាសពេញ ប្រទេស អ៉ីស្រាអែល ខណៈ អាជ្ញាធរជំរុញ ឱ្យប្រជាជនរកកន្លែងជ្រក។ មីស៉ីលត្រូវ បាន គេមើលឃើញ ពីលើផ្ទៃ មេឃ របស់ ទីក្រុង Tel Aviv។ យោធាអ៉ីស្រាអែលនិយាយថា អ៉ីរ៉ង់បានបាញ់មីស៉ីលតិចជាង ១០០គ្រាប់ ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ ឬបាញ់ទម្លាក់។ មន្ត្រីអាមេរិកពីររូបនិយាយថា យោធាអាមេរិកក៏បានជួយបាញ់ទម្លាក់មីស៉ីលអ៉ីរ៉ង់ដែលសំដៅទៅអ៉ីស្រាអែលផងដែរ។

ទូរទស្សន៍អ៉ីស្រាអែលរាយការណ៍ថា មនុស្សពីរនាក់បានរងរបួសធ្ងន់ ៨នាក់របួសមធ្យម និង ៣៤នាក់របួសស្រាល។ អគារជាច្រើនរងការខូចខាត រួមទាំងប្លុកផ្ទះល្វែងមួយក្នុងសង្កាត់លំនៅដ្ឋាននៃទីក្រុង Ramat Gan ក្បែរទីក្រុង Tel Aviv។ អគារមួយទៀតនៅកណ្តាលទីក្រុង Tel Aviv ក៏បានរងនូវការវាយប្រហារដែរ ដែលបណ្តាលឱ្យខូចខាតអស់ច្រើនជាន់។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា អ៉ីស្រាអែលបានបេីកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ ដោយបានសម្លាប់មេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ។ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានគំរាមថា អ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង