ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋចំនួន៣ពាន់នាក់៥សង្កាត់ ក្នុងខណ្ឌព្រែកពៅ បានទទួលការពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ

114

ភ្នំពេញ៖នៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនា​ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយសមាគមគ្រូពេទ្យ ស័្មគចិត្តយុវជនសម្តេចតេជោ(TYDA) ក្នុងការពិនិត្យនិងព្យបាលជំងឺ ជូនកម្មករ កម្មការិនីតាមរោងចក្រសហគ្រាស និងប្រជាជន​ ដែលមានជំងឺចំនួន៣,​០០០នាក់ នៅតាមសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ​ នៅទីតាំងវិទ្យាល័យឈូក វ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានទទួលពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ។

ក្នុងពិធីពិនិត្យនិងព្យាបាលជំងឺនេះ មានការអញ្ជើញចូលរួមពី លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិបាលរាជធានីភ្នំពេញ និងលោក​ សុខ​ សម្បត្តិ​ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក វេជ្ជ ស៊ឹម ស៊ូយ៉េង តំណាងលោក ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សា(TYDA) លោក យ៉ាម យុទ្ធា តំណាងប.ស.ស និងចៅសង្កាត់ទាំង៥ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ របស់សាលាខណ្ឌ និងសាលាសង្កាត់ នៃខណ្ឌព្រែកព្នៅ។

ក្នុងពិធីនោះ ទាំងលោកអភិបាលខណ្ឌព្រែកព្នៅ និងលោកអភិបាលរងរាជធានី បានលើកឡើងពីការយកចិត្តទុកដាក់ ពីសម្ដេចតេជោ និងសម្ដេចកិតិព្រឹទ្ធបណ្ឌិ តព្រមទាំងពីការរៀបចំ ដោយផ្ទាល់ពីលោកហ៊ុន ម៉ានី ដើម្បីជួយកាត់បន្ថយ ការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋដែលមានជំងឺ បានការព្យាល ដោយមិនយកប្រាក់៕

   

អត្ថបទដែលជាប់ទាក់ទង