អ៊ីរ៉ង់ស្ទាក់ចាប់នាវាពិឃាតអង់គ្លេស នៅសមុទ្រអូម៉ង់
អ៊ីរ៉ង់៖ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានបញ្ឈប់នាវាពិឃាតចារកម្មអង់គ្លេសនៅសមុទ្រអូម៉ង់ ដែលមានបំណងជួយអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ ។
របាយការណ៍បានបន្ថែមថា នាវាពិឃាតអង់គ្លេសបានចូលសមុទ្រភាគខាងជើងនៃមហាសមុទ្រឥណ្ឌាកាលពីថ្ងៃទី ១៣ ខែមិថុនា ដើម្បីដឹកនាំមីស៊ីលអ៊ីស្រាអែលចូលទៅក្នុងទឹកដីអ៊ីរ៉ង់ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់កងទ័ពជើងទឹកអ៊ីរ៉ង់ ។
យន្តហោះគ្មានមនុស្សបើកប្រយុទ្ធរបស់កងទ័ពជើងទឹកបានបង្ខំឱ្យនាវាចម្បាំងផ្លាស់ប្តូរផ្លូវរបស់ខ្លួន ដោយរារាំងវាមិនឱ្យជិះបន្ថែមទៀតឆ្ពោះទៅកាន់ឈូងសមុទ្រពែក្ស ៕