ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខចារកម្មអ៉ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល

19

វ៉ាស៊ីនតោន៖នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា បានអះអាងថាអ៉ីស្រាអែលបានសម្លាប់មេចារកម្មអ៉ីរ៉ង់ លោក Mohammad Kazemi នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ នៅចំពោះមុខការកើនឡើងជម្លោះរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអះអាងរបស់លោក Netanyahu ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «កាលពីប៉ុន្មានម៉ោងមុន យើងក៏បាន សម្លាប់ប្រមុខចារកម្ម និងមេចារកម្មរងរបស់អ៉ីរ៉ង់ផងដែរ។ លោកបន្ថែមថាពីឡុតដ៏ក្លាហានកំពុងហោះហើរនៅលើផ្ទៃមេឃនៃទីក្រុងតេហេរ៉ង់ ហើយយើងកំពុងកំណត់គោលដៅលើ ទីតាំងយោធា និងនុយក្លេអ៊ែរ»

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ និងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យក៏បានទទួលស្គាល់ដែរថាលោក Mohammad Kazemi ដែលជាប្រមុខចារកម្មនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ពិតជាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទីក្រុងតេហេរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង