លោក សំ លាងទ្រី ដឹកនាំគណៈប្រតិភូខេត្តព្រះវិហារទៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ចូលរួមពិធីអបអរសាទរខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត
ត្បូងឃ្មុំ៖ក្នុងស្មារតីរំលឹកគុណូបការៈ និងការចងចាំដ៏ជ្រាលជ្រៅបំផុត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រះវិហារ រួមជាមួយគណៈប្រតិភូ បានអញ្ជើញទៅកាន់តំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។
ការចូលរួមនេះ មិនត្រឹមតែជាវត្តមានមួយប៉ុណ្ណោះទេ តែជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីរួមរំលែកនូវមនសិការស្នេហាជាតិ និងការចងចាំដ៏ឈឺចាប់នៃប្រវត្តិសាស្ត្រដែលជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់ជាតិសព្វថ្ងៃ៕