ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនខ្មែរក្រោម នាំស្បៀង និងសម្ភារប្រើប្រាស់ជូន កងទ័ពនៅ ព្រំដែន ខ្មែរ-ថៃ បង្ហាញឱ្យឃើញ ស្មារតីរួបរួមក្នុងកិច្ចការពារទឹកដី

16

ព្រះវិហារ៖ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងគង់ និង រស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកំពុងគង់ និងរស់នៅ កម្ពុជា ក្រោម បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លាយចំពោះ រាជ រដ្ឋាភិបាលកម្ពុជា និងកងទ័ព ដែលកំពុងរួមគ្នាយ៉ាងអង់អាច និង មុះមុតក្នុងកិច្ចការពារទឹកដីពីការឈ្លានរបស់កងទ័ពថៃ។

ការប្រឈមមុខដោះស្រាយជាមួយការឈ្លានពានរបស់ទ័ពថៃនាពេល នេះ នឹងត្រូវប្រើពេលវេលាវែងឆ្ងាយ ដែលទាមទារឱ្យខ្មែរ គ្រប់ ទីកន្លែងត្រូវប្តេជ្ញាពួតដៃគ្នាតស៊ូជាកម្លាំង ដើម្បីតតាំងជា មួយសត្រូវឈ្លានពាន។

ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិន ត្រឹម គាំ ទ្រ ផ្នែកស្មារតីប៉ុណ្ណោះទេ តែក៏បានបង្កើតជាមូលនិធិរៃអង្គាស ថវិកា ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗយក ទៅ ជូនដល់ កងទ័ពដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាច ក្លាហាននៅទល់ដែនកម្ពុជា-ថៃផងដែរ។

តាមរយៈមូលធិនីកើតចេញពីស្មារតី និងមនសិការដ៏ខ្ពង់ខ្ពស់ ចំពោះ ជាតិ មាតុភូមិនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា បាន ចូល រួមថវិកាទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើន យក ទៅចែកជូនកងទ័ព។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃ អង្គការសមាគមខ្មែរ កម្ពុជា ក្រោម នៅកម្ពុជា ដឹក នាំ ដោយ លោក សឺន យឿង ប្រធាន សមាគម ខ្មែរ កម្ពុជា ក្រោម ដេីម្បី សិទ្ធិ មនុស្ស និង អភិវឌ្ឍន៍ និង ជា ប្រធានលេខា ធិការ ដ្ឋាន អង្គការ សមាគម ខ្មែរ កម្ពុជា ក្រោម នៅកម្ពុជា ក្រោម ការ សម្រប សម្រួល ដោយ ការ យក ចិត្ត ទុកដាក់ ខ្ពស់ ពីលោក សាន សាង ទីប្រឹក្សា សម្ដេច តេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា កម្ពុជា បាន នាំយក អំណោយទាំងនេះជូនដល់កងទ័ពជើងនៅជួរមុខ។

ដំណើរនាំយកស្បៀង និងសម្ភារប្រើប្រាស់ជូនដល់កងទ័ពនេះ ក៏មានអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងសមា ជិកមិត្ត សមាគម ខ្មែរ កម្ពុជា ក្រោម សមា គម ខ្មែរ កម្ពុជា ក្រោម ដេីម្បី សិទ្ធិ មនុស្ស និង អភិវឌ្ឍន៍ វត្ត សាមគ្គី រង្សី ហៅ វត្ត ខ្មែរ កម្ពុជា ក្រោម គណៈកម្មា ធិការ សម្រប សម្រួល ខ្មែរ កម្ពុជា ក្រោម សម្ព័ន្ធ សមណនិស្សិត -និស្សិត ខ្មែរ កម្ពុជា ក្រោម និងសមាគម ប្រជា ពលរដ្ឋ ខ្មែរ ក្រោម នៅកម្ពុជា ។

នៅចំពោះមុខនាយទាហាន នាយទាហានរង និងពលទាហាន សមរភូមិមុខ លោក សឺន យឿង បានសម្តែងការគោរព និង កោត សរសើរយ៉ាងខ្លាំងខ្លាចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ កងទ័ពខ្មែរក្នុងកិច្ចការពារទឹកដី។ លោក សឺន យឿន បានលើក ឡើងថា ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមរួបរួមជា ស្មារតីយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល និងកងទ័ពលើការ ដោះ ស្រាយបញ្ហាព្រំដែន ក៏ដូចជាប្រឆាំងការឈ្លានពានទាំងឡាយ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារដែលបានយកទៅជូនកងទ័ពនេះរួមមាន៖ អង្ករ ៦២បាវ, មីជាតិ ១៥០កេស, គុយទាវភ្នំពេញ ៤០កេសធំ, ១៦០ កេសតូច, ទឹកត្រី+ទឹកស៊ីអុីវ ១២១យួរ, ត្រីខកំប៉ុង ១០កេស ស្មើនឹង ១,០០០កំប៉ុង, ទឹកបរិសុទ្ធ ២០កេស, សណ្តែកសៀង ៦កាដុង, ត្រីងៀត ១៣៦គីឡូក្រាម, ទឹកផ្លែឈើ ៥បាវ,តែកញ្ចប់ ១បាវ, ស្ករស ២បាវ, កាហ្វេទឹកដោះគោ ១១កញ្ចប់,មីខ្លាឃ្មុំ ៤កេស, តង់កៅស៊ូ២០, សឡាអាគុយ ចំនួន៤ និងសុីម៉ង់ត៍ ២.៥តោន៕

អត្ថបទដែលជាប់ទាក់ទង