ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបង្ហាញពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ៖ កងទ័ពកម្ពុជា គាំទ្រនូវជំហរដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី, ប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ

13

ភ្នំពេញ៖ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៧ ខែមិថុនានេះ ចេញសេចក្តីប្រកាសបង្ហាញពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយប្រកាសថា កងទ័ពកម្ពុជា គាំទ្រនូវជំហរដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ ជាមួយគ្នានេះ កងទ័ពកម្ពុជា ប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ។

ក្រសួងបានបញ្ជាក់ថា កម្ពុជាបានប្រកាន់ខ្ជាប់នូវសេចក្ដីប៉ងប្រាថ្នាដើម្បីរក្សាសន្តិភាព និងដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមរយៈតុលាការអន្តរជាតិ (ICJ) ជាពិសេសបញ្ហាទាក់ទងនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ក្នុងបរិបទនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ជាមួយភាគីថៃកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតឲ្យបន្តពិភាក្សាជាដំណាក់កាល។

ទោះជាយ៉ាងណា ការសោកស្តាយក៏បានកើតឡើង ដោយសារភាគីថៃមិនគោរព និងមិនគ្រប់គ្រងការអនុវត្តអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។ ភាគីថៃបានបង្ហាញសកម្មភាពរំលោភបំពានដូចជា ការបង្ហោះយានដ្រូន ការជីកលេណដ្ឋាន ការនាំយថាអាវុធ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានៅតាមព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងសន្តិភាពដ៏ធ្ងន់ធ្ងរ។

ចំពោះបញ្ហានេះ កងទ័ពកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយលើកកម្ពស់ការដោះស្រាយតាមច្បាប់អន្តរជាតិ ជាមួយនឹងក្តីសង្ឃឹមថាតំបន់ព្រំដែននឹងក្លាយជាតំបន់សន្តិភាព។ កងទ័ពកម្ពុជា និងប្រជាជនខ្មែរ ត្រូវបានប្តេជ្ញាចិត្តក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួនទោះបីជាត្រូវប្រឈមមុខនឹងកង្វះខាតយ៉ាងណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង