ពលរដ្ឋរាប់រយនាក់ ភៀសខ្លួនចេញពីអ៉ីរ៉ង់ ទៅប្រទេសអាស៊ៃបៃហ្សង់ និងប្រទេសអាមេនី
បាគូ, អាមេនី៖ប្រជាពលរដ្ឋរាប់រយនាក់ បានភៀសខ្លួនចេញពីអ៉ីរ៉ង់ទៅប្រទេសអាស៊ែបៃហ្សង់ ក្នុងរយៈពេល ៥ថ្ងៃ ចាប់តាំងពីមានសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាមេនី ក៏បានរាយការណ៍ថា ឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ១១០នាក់ចេញពីអ៉ីរ៉ង់ តាមរយៈប្រទេសអាមេនី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។
ការធ្វើដំណើរតាមផ្លូវគោក ចេញពីទីក្រុងតេហេរ៉ង់ ទៅច្រកចូលអាស៊ែបៃហ្សង់ ត្រូវចំណាយពេលប្រហែល ៨ម៉ោង ខណៈដើម្បីទៅដល់ព្រំដែនអាមេនី ត្រូវចំណាយពេលជាង ១០ម៉ោង។ អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់ លោក Aykhan Hajizadeh បាននិយាយថា ពលរដ្ឋជាង ១ ២០០នាក់ មកពី ៥១ប្រទេស បានស្នើសុំការអនុញ្ញាតឱ្យឆ្លងពីអ៉ីរ៉ង់មកអាស៊ែបៃហ្សង់។ លោកបានបដិសេធលម្អិតពីចំនួនជាក់លាក់ ប៉ុន្តែមន្រ្តីអាស៊ៃបៃហ្សង់ម្នាក់និយាយថា មានច្រើនជាង ៦០០នាក់មកពីរុស្ស៉ី អាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ អ៉ីតាលី ស៊ែប៊ី រូម៉ានី ព័រទុយហ្គាល់ ចិន វៀតណាម អារ៉ាប់រួម ហ្សកហ្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន និងអ៊ូសបេគីស្ថាន។
គួរបញ្ជាក់ថា ជើងហោះហើរចេញពីអ៉ីរ៉ង់ ត្រូវបានជំរុញដោយការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ៉ីរ៉ង់បានសងសឹកវិញ ជាមួយនិងការវាយប្រហារដោយមីស៉ីល និងដ្រូន៕