សម្តេចតេជោបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ, សម្តេចនឹងបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុង
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ចេញមកអះអាងថា សម្តេចពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីថៃ ហើយសម្តេចនឹងបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុង។
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម៖
កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានឯកឧត្ដម ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។
ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧ៈ០៦នាទី៕
On the evening of June 15, 2025, I had a telephone conversation with Thai Prime Minister that lasted 17 minutes and 6 seconds. Khleang Huot served as the interpreter. As is customary, in order to avoid any misunderstanding or misrepresentation in official matters, it was necessary to record the conversation for the sake of transparency, including for internal Cambodian purposes.
I have since shared the audio recording of the conversation between myself and the Thai Prime Minister with approximately 80 individuals, including members of the party’s standing committee, Senate working groups, National Assembly teams, the foreign affairs task force, education and outreach units, border affairs groups, and members of the armed forces. Among these individuals, it is possible that someone disapproved of the Thai Prime Minister. A few hours after our conversation, the Thai leader publicly accused the Cambodian leadership of conducting “unprofessional” politics and engaging in political activity via Facebook, an action that contradicts their words.
Regarding the leaked audio, I have noticed that only around nine minutes of it have been posted publicly. Therefore, if the Thai side wishes to have the full recording, I am prepared to release the entire 17-minute and 6-second audio in its entirety.