ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង៖វេទិកាសាធារណៈមានអត្ថន័យ គន្លឹះ២ គឺការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងបំណងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ

126

ភ្នំពេញ៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបានបង្កប់នូវអត្ថន័យ គន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ។ តាមរយៈការផ្សព្វផ្សាយ បានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលខណ្ឌសម្រេចបាន និងបញ្ហា ប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាពនាពេលកន្លងមក ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌ ។

  នេះជាការលើកឡើងរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៤ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

  ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀងបានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ។ ការពិភាក្សា និងពិគ្រោះយោបល់ប្រឹក្សាខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលខណ្ឌ យកទៅដោះស្រាយ កែលម្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែ ល្អប្រសើរ ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើ និងសំណូមពរបានឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យ គណៈអភិបាលខណ្ឌយកទៅកែលម្អឡើងវិញ ឱ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ។

  លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥និងផែនការអភិវឌ្ឍន៍មូលដ្ឋានបន្តរបស់រដ្ឋបាលខណ្ឌទួលគោក។ខណ្ឌទួលគោកមានប្រជាពលរដ្ឋរស់នៅសរុប ២៥.៦៦០គ្រួសារ មនុស្ស ១២៥.៤៤៣នាក់ ស្រី៦៣.៩៨៣នាក់ បានផ្តល់សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋសរុបចំនួន ៨.២៦១ច្បាប់ មានសេចក្តីចម្លងសំបុត្រកំណើត ១.៨៧០ច្បាប់ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ៥.៥៨៥ច្បាប់ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ខ្មែរនឹងខ្មែរ) ៧៣៣ច្បាប់ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ខ្មែរ បរទេស) ១១ច្បាប់ និងសេចក្តីចម្លងសំបុត្រមរណភាព ៦២ច្បាប់ ។

បង្ក្រាបក្មេងទំនើងសរុប ៥លើក ឃាត់ខ្លួន ៥នាក់ ។

បង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៣៦ករណី ឃាត់ខ្លួន ៦៣នាក់ ស្រី ១២នាក់ ។

បង្ក្រាបបទល្មើសព្រហ្មទណ្ឌសរុប ៤៩ករណី ឃាត់ខ្លួន ៦៧នាក់ ស្រី ៥នាក់ (បទល្មើសមជ្ឈឹម ៤៩ករណី) ។

បានអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកបាន ៥០លើក ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក បាន ១.០៥៧គ្រឿង។ បាន

ជួសជុលចាក់អ៊ុតកៅស៊ូAC ផ្លូវចំនួន០៦ខ្សែស្គា លូ ផ្លូវចំនួន ៧ខ្សែ។ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ បានផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ សរុបចំនួន 21,890នាក់ ស្រី 7,886នាក់។

  លោកម៉ែន សិរី បានបន្តថា៖ ទន្ទឹមនឹងសមិទ្ធផលការងាររយៈពេលប្រាំមួយខែនេះ រដ្ឋបាលខណ្ឌទួលគោក ក៏បានជួបប្រទះ បញ្ហាប្រឈមក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខណ្ឌបានដាក់ទិសដៅការងារសំខាន់ៗមួយចំនួន ដូចជា៖បន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” បន្តស្ថាបនា និងស្តាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ លូ ប្រឡាយនៅមូលដ្ឋាន បន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាននៅតាមដងផ្លូវបន្តចុះត្រួតពិនិត្យសំណង់មិនរៀបរយ និងសំណង់មិនមានលិខិតអនុញ្ញាតសាងសង់ ពង្រឹងការផ្តល់សេវាផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយឱ្យកាន់តែ ល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង