ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យសម្តេចតេជោអំពាវនាវពលរដ្ឋខ្មែរនៅថៃប្រយ័ត្នចាញ់បោកក្រុមជ្រុលនិយមថៃបង្កើតហ្វេសប៊ុកសម្តេចជាភាសាថៃ

83

ភ្នំពេញ៖អ្នកនាំពាក្យសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេសថៃប្រយ័ត្នចាញ់បោកក្រុមជ្រុលនិយមថៃបានបង្កើតហ្វេសប៊ុកសម្តេចតេជោជាភាសាថៃ។

ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យសម្តេចតេចជោបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖ខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាប្រាប់ទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពូលរស់នៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា៖ថ្មីៗនេះ ពួកក្រុមជ្រុលនិយមសៀម បានលេងវិធីបែបស្មោគគ្រោគបំផុត ដោយបង្កើត Facebook មានរូបសម្តេចតេជា និងឈ្មោះ ហ៊ុន សែន ជាអក្សរសៀម ហើយផ្ញើសារក្នុងន័យថា «សួស្តីបាទ ខ្ញុំហ៊ុន សែន »ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ។ 

សង្ឃឹមថាបងប្អូនខ្មែរនៅធ្វើការនៅថៃ មិនចាញ់កលនេះ ហើយខាងព័ត៌មានវិទ្យាយើងអាចចាត់ការបាន៕

អត្ថបទដែលជាប់ទាក់ទង