ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំងនៅទីតាំងកម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកពេល

127

ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២១មិថុនានេះបានបញ្ជាក់ថា កម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នៅល្ងាចនេះក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានលើកពេលដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំង នៅរាជធានីភ្នំពេញ ជាពិសេសទីតាំងសម្ពោធតែម្ដង។

ការប្រកាសលើកពេលកម្មវិធីសម្ភោធខាងលើនេះ ធ្វើឡើងតាមការគោរពស្នើសុំពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយសាលារាជធានីភ្នំពេញ នឹងប្រកាសជូនដំណឹងអំពីពេលវេលានៃកម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខសារជាថ្មីម្តងទៀតនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង