ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ១០ ផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ និងជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល

123

ពោធិសាត់ កោះកុង៖ផ្លូវជាតិលេខ១០ ផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ និងជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាតនិងមានស្ពានខ្ពស់ជាងគេនៅកម្ពុជាមានគំពស់ប្រវែងជិត១០០ម៉ែត្ត។ 

មន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ថា៖គម្រោងសាងសាងផ្លូវជាតិលេខ១០ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ ដោយផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ។

គួរបញ្ជាក់ថា ផ្លូវវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង