លោកឧកញ៉ា លីយូគៀត ថៅកែកាស៊ីណូ៦៧រងរបួសធ្ងន់ដោយរថយន្តគាត់បុកគូទឡានដឹកថ្មហើយត្រូវរថយន្តកូនចៅពីក្រោយបុកបន្ថែម
ព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាល
ឲ្យមានអ្នករងរបួសធ្ងន់ស្រាល ០៣នាក់ ក្នុងនោះមានម្នាក់គឺជាឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូ៦៧ ច្រកសៀងហៃ ស្រុកចន្ទ្រា ខេត្តស្វាយរៀង របួសធ្ងន់ផងដែរ បន្ទាប់ពីរថយន្តរបស់គាត់បុកឋគូតរថយន្តដឹកថ្ម រួចហើយរថយន្តកូនចៅឬក្រុមការងាររបស់គាត់បុកពីក្រោយឡានគាត់បន្ថែមទៀត ។
ហេតុការណ៍រថយន្តបុកបន្តគ្នានេះ បានកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខហ្នឹងស្ថានីយ៍ជញ្ជីងតាគោក ក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង នាវេលាម៉ោង០៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ៕

