សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រហែលខ្មាស់ពិភពលោកហើយរឿងវាយអ៊ីរ៉ង់ទំលាក់គ្រាប់បែកមិនជោគជ័យហៅអ៊ីរ៉ង់ចរចារបទឈប់បាញ់
ភ្នំពេញ៖ក្រោយបាញ់ដាក់គ្នារវាងអ៊ីស្រាអែលរំលោភគេមុនអស់ពេល១២ថ្ងៃអ្នកដែលគ្រោះថ្នាក់ជាងគេគឺអង្កាមចូលភ្នែកទីក្រុង៣របស់អ៊ីស្រាអែលរងការខូចខាតខ្លាំងជាងអីរ៉រ៉ង១០ដងឃើញបែបនេះអ៊ីស្រាអែលនាទីចុងក្រោយហៅមេ«អាមេរិក»ឱ្យទំលាក់គ្រាប់បែកលើអ៊ីរ៉ង់ក៏មិនជោគជ័យដោយចាញ់ល្បិចអ៊ីរ៉ង់ព្រោះរោងចក្រទាំងបីគ្មានអ្វីនៅក្នុងហ្នឹងសោះក្រៅពីការជីកអណ្ដូងទឹកទុកឱ្យប្រជាជនអ៊ីរ៉ង់ទេ។
ដើម្បីទុកមុខឱ្យសហរដ្ឋអាមេរិកជាមេរបស់អ៊ីស្រាអែលនោះក្រុមមន្ត្រីអ៉ីរ៉ង់ចំនួន៤រូបដែលបានដឹងពីផែនការសង្គ្រាម មានមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei បានដាក់បញ្ជាចេញពីលេណដ្ឋានមួយឱ្យកងទ័ពអ៉ីរ៉ង់វាយប្រហារសងសឹក ប៉ុន្តែលោកក៏បានណែនាំឱ្យដាក់កំហិតលើការវាយប្រហារ ដើម្បីបញ្ចៀសសង្រ្គាមទំាងស្រុងជាមួយសហរដ្ឋអាមេរិក ផងដែរ។
ក្រុមមន្ត្រីអ៉ីរ៉ង់បាននិយាយថាអ៉ីរ៉ង់ចង់វាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។ តែព្រមពេលជាមួយគ្នា ការវាយប្រហារនេះត្រូវធ្វើយ៉ាងណាកុំឱ្យអាមេរិកសងសឹកវិញ។ ដូច្នេះហើយទើប កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានជ្រើសរើសយកមូលដ្ឋានទ័ពអាមេរិក Al Udeid ក្នុងប្រទេសកាតាជាគោលដៅវាយប្រហារក្រោមហេតុផល ២យ៉ាង៖ ទី១ Al Udeid ជាមូលដ្ឋានទ័ពធំជាងគេរបស់អាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា ហើយអ៉ីរ៉ង់ជឿថាមូលដ្ឋាននេះបានចូលរួមក្នុងការសម្របសម្រួលដល់ការវាយប្រហាររបស់យន្ដហោះទម្លាក់គ្រាប់បែក B-2 លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។ ទី២៖ ដោយសារមូលដ្ឋានទ័ពនេះស្ថិតនៅក្នុងប្រទេសកាតាជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយអ៉ីរ៉ង់ តេហេរ៉ង់មានហេតុផលក្នុងការកំណត់ការខូចខាតឱ្យនៅកម្រិតទាបបំផុត។
នៅមុនការវាយប្រហារលើមូលដ្ឋានទ័ព Al Udeid អ៉ីរ៉ង់បានបញ្ជូនសារព្រមានជាមុនថាខ្លួននឹងបើកការវាយប្រហារភ្លាមៗ តាមរយៈប្រទេសទី៣។ កាតាបានបិទដែនអាកាស ហើយអាមេរិកមានពេលគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈ។ នៅចំពោះមុខប្រជាជនអ៉ីរ៉ង់ រដ្ឋាភិបាលអ៉ីរ៉ង់បានប្រកាសថាការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក គឺស្មើដៃគ្នានឹងការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់៕













